កូរ៉េខាងត្បូង៖ ការជួបមុខជាថ្មីរវាងអតីតសមាជិកក្រុមនារីល្បីឈ្មោះ 2NE1 ដែលអ្នកគាំទ្រគ្រប់គ្នាតែងតែរំពឹង ពេលនេះបានក្លាយជាការពិតហើយ។

គួរឲ្យដឹងថា កាលពីថ្មីៗនេះ អតីតសមាជិកក្រុមចម្រៀង 2NE1 គឺ Sandara Park និង CL បានធ្វើដំណើរទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំងដូចគ្នា ប៉ុន្តែចូលរួមនៅក្នុងកម្មវិធី Fashion Week ផ្សេងៗដាច់ដោយឡែកពីគ្នា។ តួយ៉ាង Sandara ត្រូវបានចូលរួមកម្មវិធី Fashion Show ដោយមានដូចជាប៊្រេន Balmain ប៊្រេន Thom Browne និងប៊្រេន Rick Owens ខណៈ CL ត្រូវបានគេប្រទះឃើញនៅក្នុងកម្មវិធី Celine។

ដោយឡែក បើទោះបីជាអ្នកទាំងពីរ ចូលរួមក្នុងកម្មវិធីដាច់ដោយឡែកពីគ្នាយ៉ាងណាក្តី ប៉ុន្តែពួកគេក៏បានធ្វើឲ្យរឿងមួយ ឲ្យអ្នកគាំទ្ររំភើបនិងកក់ក្តៅនៅក្នុងចិត្តផងដែរ នោះគឺពួកគេបានឆ្លៀតពេលណាត់ជួបគ្នា ញុំាអាហារពេលល្ងាច ក៏ដូចជាថតរូបឲ្យគ្នាទៅវិញទៅមក បង្ហោះនៅលើគណនី IG ផ្ទាល់ខ្លួនរបស់ពួកគេផងដែរ៕  

Sandara ចូលរួមកម្មវិធី Fashion Show នៅប៉ារីស
CL ចូលរួមកម្មវិធី Fashion Show នៅប៉ារីស
Sandara ចូលរួមកម្មវិធី Fashion Show នៅប៉ារីស
CL ចូលរួមកម្មវិធី Fashion Show នៅប៉ារីស
Sandara និង CL ជួបគ្នានៅប៉ារីស
CL ថតរូបឲ្យ Sandara
Sandara និង CL

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]