(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ ជាបន្តបន្ទាប់លើសកម្មភាព នៃការថតបង្ហោះរូបភាពសិចស៊ីស្រើបស្រាល និងបញ្ចេញផ្សព្វផ្សាយនូវបទចម្រៀង មានចតនាដៀមដាមលើអ្នកគាំទ្រនោះ តារាចម្រៀងហង្សមាស កញ្ញា ទេព បូព្រឹក្ស កាលពីពេលថ្មីៗនេះ បានធ្វើការប្រកាសនៅក្នុងការ Live វីដេអូថា ប្រសិនបើទស្សនិកជនអ្នកគាំទ្រ ឬមិនគាំទ្រ មានសំណួរអ្វីអាចសួរនាង ដោយផ្ទាល់បានអំឡុងថ្ងៃចូលរួមកម្មវិធី។

តារាចម្រៀងស្រីកញ្ញា ទេព បូព្រឹក្ស បាននិយាយតាមរយៈ Live វីដេអូ ដោយបញ្ជាក់ថា ប្រសិនមហាជនមានចម្ងល់អ្វី ចង់សួរនាំអំពីបញ្ហារបស់នាងនោះ អាចជួបគ្នាដោយផ្ទាល់ នៅផ្សាទំនើបអ៊ីអនពីរ។ មិនតែប៉ុណ្ណោះរាល់សំណួរទាំងអស់ គឺនាងបើកសិទ្ធិឲ្យសួរនាំដោយស៊េរី ពោលគឺមិនថា អ្នកគាំទ្រឬរិះគន់នៅឡើយ។

កញ្ញា ទេព បូព្រឹក្ស បាននិយាយថា «ខ្ញុំបើកសិទ្ធិសួរមិនថាឡើយអ្នក Hacker ឬ Fan នោះទេ គឺអាចសួរបានទាំងអស់។ ឈ្លោះគ្នាឈ្លោះជាមិត្ត ពុំមែនឈ្លោះជាសត្រូវនោះទេ …ម្យ៉ាងទៀត បើនៅក្នុងបណ្តាញសង្គមឈ្លោះគ្នា ក៏ឈ្លោះចុះ ប្រសិនបើចង់បានផលប្រយោជន៍រៀងខ្លួន ឬដើម្បីចង់បានឲ្យគេស្គាល់ និងចាប់អារម្មណ៍»។

តារាចម្រៀងវ័យក្មេង កញ្ញា ទេព បូព្រឹក្ស បន្ថែមថា បើសិនមានចេតនារិះគន់ បែបស្ថាបនា សូមធ្វើការឈ្លោះគ្នា គឺឈ្លោះជាមិត្ត មិនមែនដើម្បីបង្កើតសត្រូវនោះឡើយ។

ដើម្បីបានជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូរបស់ កញ្ញា ទេព បូព្រឹក្ស ខាងក្រោមនេះទាំងអស់គ្នា៖

ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស
ទេព បូព្រឹក្ស

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ទេព បូព្រឹក្ស