អង់គ្លេស៖ រថយន្តសង្គ្រោះជីវិត Land Rover Discovery ដ៏ប្លែកពីគេមួយគ្រឿង ដែលបំពាក់ដ្រូនស្លាប ៨ ផ្ទាល់ខ្លួនមួយ និងកុំព្យូទ័របញ្ជាដោយប៉ះអេក្រង់ ពេលនេះអាចប្រើដោយក្រុមសង្គ្រោះជីវិត អំឡុងប្រតិបត្តិការក្រោយគ្រោះមហន្តរាយហើយ។ 

ចំណុចលម្អិតនៃ Land Rover Discovery

វាអាចឱ្យក្រុមសង្គ្រោះប្រមូលទិន្នន័យលម្អិត និងប្រមូលផ្តុំភ្នាក់ងារទៅកន្លែងកើតហេតុដែលត្រូវការសង្គ្រោះបន្ទាន់ ឬគ្រោះមហន្តរាយធម្មជាតិដូចជា រញ្ជួយដី ឬធ្លាក់ផ្ទាំងទឹកកកទ្រង់ទ្រាយធំពីលើភ្នំ ដោយម៉ាស៊ីនយកគំរូតាមរថយន្ត 258PS 3.0 លីត្រ TD6 Land Rover Discovery។

ក្រុមសង្គ្រោះកំពុងបញ្ជាដ្រូន

ដ្រូនដែលភ្ជាប់ទៅជាមួយ បំពាក់កាមេរ៉ាចាប់រូបភាពក្នុងរយៈចម្ងាយឆ្ងាយពីអ្វីៗដែលបញ្ចេញកម្តៅ ហើយអាចចាប់កម្តៅរបស់យានជំនិះពីចម្ងាយជាង ៨០០ ម៉ែត្រ ឬកម្តៅក្នុងខ្លួនមនុស្សម្នាក់ពីជាង ៤០០ ម៉ែត្រ។

អ្នកបញ្ជាដ្រូនអាចតាមដានវត្ថុផ្សេងៗដោយងាយ គឺតាមរយៈការប៉ះរូបនៃវត្ថុទាំងនោះលើអេក្រង់វីដេអូ ដែលបង្ហាញកូអរដឺនេ (ទីតាំង) យ៉ាងច្បាស់ឆ្ពោះទៅរកគោលដៅ។ ក្រៅពីនេះ នៅមានអង់តែនចាប់រលកវិទ្យុ ៤ ប្រព័ន្ធបំភ្លឺ ៣៦០ ដឺក្រេ និងកន្លែងបញ្ជាធ្វើពីកាកសរសៃកាបោនដ៏ប្លែកពីគេមួយ ដែលអាចឱ្យប្រតិបត្តិការសង្គ្រោះបន្ទាន់ធ្វើទៅបានភ្លាមៗមិនថាយប់ឬថ្ងៃឡើយ។

ក្រុមសង្គ្រោះទៅដល់ជនរងគ្រោះ

គួរបញ្ជាក់ថា រថយន្តដែលត្រូវបានអភិវឌ្ឍចេញពីគោលគំនិតនៃគម្រោងផលិតរថយន្ត Hero ជាសមិទ្ធផលនៃកិច្ចសហការណ៍រវាងប្រតិបត្តិការយានជំនិះពិសេស Land Rover និងកាកបាទក្រហមអូទ្រីស។

កាកបាទក្រហមនេះបានចាប់ដៃជាមួយក្រុមហ៊ុនផលិតរថយន្តអង់គ្លេសអស់ ៦៣ ឆ្នាំមកហើយ ពោលគឺតាំងពីឆ្នាំ ១៩៥៤ មកម្ល៉េះ។ បច្ចុប្បន្នស្ថាប័ននេះកំពុងប្រើរថយន្តរបស់ខ្លួន ១២០ គ្រឿង សម្រាប់គម្រោងមនុស្សធម៌ និងសង្គ្រោះជីវិតចំនួន ១៨ ក្នុង ២៤ ប្រទេស និង ៤ ទ្វីប៕

បើកបានគ្រប់ស្ថានភាពផ្លូវ
បើកបានគ្រប់ស្ថានភាពផ្លូវ
ដ្រូនស្លាប ៨ បំពាក់កាមេរ៉ាចាប់កម្តៅ
កន្លែងបញ្ជាដោយប៉ះអេក្រង់កុំព្យូទ័រ
វិទ្យុទាក់ទង
បើកបានគ្រប់ស្ថានភាពផ្លូវ
ក្រុមសង្គ្រោះកំពុងប្រតិបត្តិការ
ក្រុមសង្គ្រោះកំពុងប្រតិបត្តិការ
ក្រុមសង្គ្រោះកំពុងប្រតិបត្តិការ

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]