ភ្នំពេញ៖ តារាចម្រៀងដ៏មានឈ្មោះបោះសម្លេង និងទទួលបានការគាំទ្រខ្លាំងពីមហាជន លោកមង្គល ទីណា ទោះបីជាស្ងាត់នៅក្នុងការងារសិល្បៈមួយរយៈ តែបណ្តាអ្នកគាំទ្រជាច្រើនតែងតែ ស្តាប់បទចម្រៀង ក៏ដូចជាចងចាំរូបលោកជានិច្ច លើសពីនេះបច្ចុប្បន្ន លោកក៏មានសុភមង្គលខ្លាំង នៅក្នុងក្រុមគ្រួសារដែរ។

យ៉ាងណាមិញ ក្រោយពីឈប់ពីសិល្បៈអស់ពេលជាច្រើនឆ្នាំ តារារូបនេះក៏បានវិលចូលសិល្បៈជាថ្មីម្តងទៀត ជាមួយនឹងបទចម្រៀងអង្រួនបេះដូងអ្នកគាំទ្រ កាលពីពេលថ្មីៗនេះ មិនត្រឹមតែប៉ុណ្ណោះបទថ្មី របស់លោកក៏ទទួលបានការចាប់អារម្មណ៍ច្រើនមិនធម្មតាដែរ។

មិនបានប៉ុន្មានផង នៅក្នុងបណ្តាញសង្គមផ្លូវការរបស់តារារូបនេះ បានបង្ហោះរូបភាពប្អូនស្រីដែលកំពុងតែសម្រាកព្យាបាល នៅក្នុងមន្ទីរពេទ្យគួរឲ្យព្រួយបារម្ភ ដូច្នោះហើយក៏មានការសួរនាំពីបណ្តាអ្នកគាំទ្រជាច្រើន។

នៅក្នុងនោះដែរ ត្រូវបានគេដឹងថាប្អូនស្រីរបស់លោក បានធ្លាក់ខ្លួនឈឺធ្ងន់ដោយសារ តែជំងឺគ្រុនឈាម។ បន្ទាប់ពីបានឃើញដូច្នោះ អ្នកគាំទ្រជាច្រើនក៏បានចូលរួមជូនពរឲ្យប្អូនស្រីរបស់ លោកឆាប់ជាពីជំងឺឡើងវិញ៕

មង្គល ទីណា
មង្គល ទីណា
មង្គល ទីណា
មង្គល ទីណា និងគ្រួសារ
ប្អូនស្រីពៅមង្គល ទីណា កំពុងព្យាបាល
ប្អូនស្រីពៅមង្គល ទីណា កំពុងព្យាបាល
សាររបស់លោក

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

មង្គល ទីណា