អង់គ្លេស៖ ក្លិបមេឃខៀវ Manchester City នឹងធ្វើដំណើរដោយសម្ងាត់បំផុត មកកាន់កីឡដ្ឋាន Anfield របស់ក្រុមហង្សក្រហម Liverpool ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតនៅចុងសប្ដាហ៍នេះ និងការពារកុំឲ្យមានអំពើហិង្សាណាមួយកើតឡើងដូចកាលប៉ះគ្នាលើកមុននៅក្របខណ្ឌ Champions League វគ្គ ៨ក្រុមចុងក្រោយ។

រថយន្តក្រុងក្លិប Manchester City

ក្លិបម្ចាស់ជើងឯកក្របខណ្ឌលីកគំពូលអង់គ្លេសរដូវកាលមុននេះ បានបើកកិច្ចប្រជុំសម្ងាត់១ ជាមួយនឹងប៉ូលិសនៅក្នុងតំបន់ Merseyside ដែលជាកន្លែងដែលក្រុមអ្នកគាំទ្រក្លិប Liverpool ធ្លាប់បង្កអំពើហិង្សាធ្វើឲ្យមានការវាយប្រហារមកលើរថយន្តក្រុមរបស់ពួកគេយ៉ាងធ្ងន់ធ្ងរនោះ ដើម្បីធានាអំពីសុវត្ថិភាពពូកគេនឹងកុំឲ្យមានរឿងបែបនេះកើតមានឡើងម្ដងទៀតសម្រាប់ជំនួបនៅថ្ងៃ អាទិត្យ ខាងមុខនេះ។

កាលពីខែមេសា កន្លងទៅរថយន្តក្រុងរបស់ក្រុមលោក Pep Guardiola ត្រូវបានក្រុមអ្នកគាំទ្រ គប់ដបទឹកសុទ្ធ, គប់ដំថ្ម និងប្រើប្រាស់អំពើហិង្សាជាច្រើនរូបភាពផ្សេងៗទៀត ពេលដែលពួកគេបានធ្វើដំណើរមកកាន់កីឡដ្ឋាន Anfield ដើម្បីប្រកួតក្នុងពាន UCL ហើយជាលទ្ធផលដែលបានពីហេតុការណ៍នោះគឺធ្វើឲ្យមន្ត្រីប៉ូលិស ២នាក់បានរងរបួសយ៉ាងធ្ងន់ធ្ងរ និងរថយន្តក្រុងរបស់ក្រុមមេឃខៀវវិញក៏ខូចខាតខ្លាំងគួរសមផងដែរ។ 

រថយន្តក្រុងក្លិប Manchester City
រថយន្តក្រុងក្លិប Manchester City

គួរឲ្យដឹងថា អំឡុងការប្រើប្រាស់អំពើហិង្សាពេលនោះ ក្លិបហង្សក្រហម Liverpool ត្រូវសហព័ន្ធបាល់ទាត់ប្រចាំនៅទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA សម្រេចពិន័យពួកគេជាទឹកប្រាក់ចំនួន ១៧ ៦០០ផោន ខណៈពេលដែរជនបង្កហេតុការណ៍ទាំងអស់នោះវិញគឺមិនអាចចាប់បានសូម្បីតែម្នាក់៕ 

ក្លិប Manchester City
ការវាយប្រហារមកលើរថយន្តក្រុងក្លិប Manchester City
ការវាយប្រហារមកលើរថយន្តក្រុងក្លិប Manchester City

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]