កូរ៉េខាងត្បូង ៖ គួរបញ្ជាក់ផងដែរថា មានតែអ្នកគាំទ្រ មួយចំនួនតូចប៉ុណ្ណោះ ដែលចាប់អារម្មណ៍ឃើញ ពីចំណុចពិសេសមួយ នៅលើរូបរាងកាយរបស់ តារាប្រុសល្បីឈ្មោះ លំដាប់ពិភពលោក ដូចជា V។ ដោយសារតែ ភាគច្រើន V ចូលចិត្តទម្លាក់សក់មកខាងមុខ បាំងភ្នែក ជាញឹកញាប់ ជាហេតុធ្វើឲ្យ អ្នកគាំទ្រមួយចំនួន មិនបានចាប់អារម្មណ៍ ឃើញថា V មានថ្ងាសធំទូទាយប៉ុណ្ណា។

ទោះបីជា មនុស្សមួយចំនួន គិតថា ការដែលមានថ្ងាសធំ គឺមិនស្អាត ហើយជារឿងគួរឲ្យខ្មាស់ ដែលធ្វើឲ្យពួកគេ ពិបាកនៅក្នុងការ ស្វែងរកម៉ូតសក់ ដើម្បីបិទបាំង ថ្ងាសដ៏ធំរបស់ពួកគេ។ ប៉ុន្តែជាក់ស្ដែង វាមិនមែនជា ចំណុចអវិជ្ជមាន បន្តិចសោះឡើយ ព្រោះសូម្បីតែ V ក៏មានថ្ងាសធំទូលាយ ប៉ុន្តែលោក នៅតែជាប្រុសស្អាត លំដាប់លេខ ១។

យ៉ាងណាមិញ ក៏មានជាច្រើនលើក ដែល V បានបង្ហាញ ឲ្យគ្រប់គ្នាបានឃើញពី គុណសម្បត្តិ នៃការដែលមានថ្ងាសទូលាយ តាមរយៈម៉ូតសក់ ដ៏គួរឲ្យស្រលាញ់ជាច្រើនម៉ូត របស់លោក ដូចជាការចងបូ នៅនឹងថ្ងាស ជាដើម ដែលធ្វើឲ្យលោក កាន់តែមានភាពទាក់ទាញ ថែមមួយកម្រិតទៀត។

ទស្សនារូបភាពខាងក្រោម ៖  

រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V
រូបភាព V

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]