អង់គ្លេស៖ ក្លិបបិសាចក្រហម Manchester United ត្រូវបានសហព័ន្ធបាល់ទាត់ប្រចាំទ្វីបអឺរ៉ុបដែលហៅកាត់ថា UEFA សម្រេចដាក់ពិន័យពួកគេ ក្រោយពីមកដល់កីឡដ្ឋាន Old Trafford យឺតយ៉ាវដែលធ្វើឲ្យការប្រកួតនៅក្នុងក្របខណ្ឌ Champions League ជាមួយក្រុម Valencia ត្រូវពន្យាពេលចំនួន ៥នាទី។

ក្លិប Manchester United

ស្របពេលដែល រថយន្តក្រុងរបស់ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Premier League ចំនួន ២០សម័យកាលនេះបានចាកចេញពីសណ្ឋាគារ Lowry Hotel នៅក្នុងប្រទេសអង់គ្លេស ដើម្បីធ្វើដំណើរឆ្ពោះទៅកាន់កីឡដ្ឋាន Old Trafford ដូចសព្វមួយដង ប៉ុន្តែដោយសារចរាចរណ៍ទៅមកមានការមមាញឹកខ្លាំងពេក ជាហេតុធ្វើឲ្យពួកគេបានទៅដល់កីឡដ្ឋានយឺតយ៉ាវបន្តិច។

ជាមួយគ្នានេះដែរ គ្រូបង្វឹកលោក Jose Mourinho បាននិយាយបន្ទាសថាមកពីប៉ូលីសនៅក្នុងទីក្រុង Manchester លែងជិះអមរថយន្តក្រុង Man Utd របស់គេ ទើបបណ្តាលឲ្យការធ្វើដំណើរមកកាន់ទីលានប្រកួតនេះមានការយឺតយ៉ាវដូច្នេះ ខណៈពេលដែលការធ្វើដំណើររាល់ដងមានប៉ូលីសអមដំណើរគឺត្រូវចំណាយពេលតែ ៣០នាទីប៉ុណ្ណោះ ចំណែកយប់នោះវិញពួកគេត្រូវចំណាយពេលដល់ទៅ ៤៥នាទីឯណោះ។

យ៉ាងណាក្ដី អង្គភាព Greater Manchester Police បានបញ្ជាក់ថាពួកគេបានបញ្ឈប់ការបញ្ចូនកម្លាំងប៉ូលីសរបស់ពួកគេឲ្យទៅជិះអមដំណើររថយន្តក្រុមរបស់ក្រុមបាល់ទាត់ទៀតហើយ លុះត្រាតែមានបញ្ហាអ្វីមួយកើតមានឡើងមិនប្រក្រតីដល់កីឡាករទើបពួកគេអាចបញ្ចូលកម្លាំងទៅបាន។ 

Jose Mourinho
អង្គភាព Greater Manchester Police

គួរឲ្យដឹងថា មិនមែនមានតែក្លិបបិសាចក្រហម Manchester United តែឯងទេដែលត្រូវទទួលពិន័យនេះ សូម្បីតែក្រុម Valencia ដែលបានប្រកួតនៅក្នុងកីឡដ្ឋាន Old Trafford ក៏ត្រូវ UEFA ដាក់ពិន័យផងដែរ ចំពោះការចាកចេញពីបន្ទប់ផ្លាស់សម្លៀកបំពាក់មកកាន់ទីលានប្រកួតយឺតយ៉ាវ។

រថយន្តក្រុងក្លិប Manchester United
ក្លិប Manchester United

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]