ភ្នំពេញ៖ មួយរយៈពេលចុងក្រោយមកនេះ តារាកំប្លែងនាយ សង់ សេត ហាក់ត្រូវជួបទុក្ខជាទម្ងន់ដោយសារតែឪពុករបស់ខ្លួន ពោលតារាកំប្លែងជើងចាស់នាយសង់ ស៊ីស បានធ្លាក់ខ្លួនឈឺយ៉ាងខ្លាំង ដោយត្រូវចូលព្យាបាលនៅក្នុងមន្ទីរពេទ្យជាប្រចាំ។

យ៉ាងណាមិញ ក្នុងនោះដែរ លោកក៏ត្រូវការប្រាក់ជាបន្តបន្ទាប់ ដើម្បីបង់ថ្លៃថ្នាំសម្រាប់ព្យាបាលឪពុករបស់លោកជាច្រើន រហូតដល់ថ្នាក់ ប្រកាសលក់ផ្ទះរបស់ខ្លួន ដល់ទៅពីរកន្លែងព្រមគ្នាតែម្ដង ដោយក្នុងនោះដែរ បូកសរុបតម្លៃជាទឹកប្រាក់ប្រមាណជាកន្លះលានដុល្លារ ផងដែរ។

ជាក់ស្ដែង តាមរយៈការបង្ហោះសាររបស់តារាកំប្លែងរូបនេះ នៅលើបណ្ដាញសង្គមកាលពីពេលថ្មីៗនេះ លោក សង់ សេត បានរៀបរាប់ថា«យើងខ្ញុំត្រូវការលក់ផ្ទះពីរកន្លែងជាចាំបាច់ ទី១នៅភូម់ក្រាំងអង្ក្រងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ តំលៃ៣៥ម៉ឺនដុល្លារអាចចរចាបាន។ ទី២នៅភូមិសុពរណ៍ សង្កាត់គោករការខណ្ឌ័ព្រែកព្នៅ រាជធានីភ្នំពេញ២៥ម៉ឺនដុល្លារ ចចារ»៕ 

នាយ សង់ សេត និងឱពុក សង់ ស៊ីស
សង់ ស៊ីស និងភរិយា
សង់ ស៊ីស និងភរិយា
សារ សង់ សេត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

សង់ ស៊ីស