បរទេស៖ ប្រធានក្រុមរបស់ក្លិបបិសាចក្រហម Manchester United កីឡាករ Antonio Valencia បានធើ្វការសុំអភ័យទោសចំពោះការចុច Like រូបភាពមួយក្នុងបណ្ដាញសង្គម Instagram ដែលផុសនោះ បានបង្ហាញពីការទាមទារឲ្យលោក Mourinho ចុះចេញពីតំណែងជាគ្រូបង្វឹក។ 

Velencia

កីឡាករវ័យ៣៣ឆ្នាំ ដែលត្រូវបានអ្នករាយការណ៍ព័ត៌មានថា រូបគេអស់ចិត្ដពីលោក Mourinho នោះ បានវិលត្រលប់មកកាន់ក្រុមសារជាថ្មីក្នុងការប្រកួតដែល Man Utd បានត្រឹមស្មើ Valencia ០-០ ក្នុងពានរង្វាន់ UEFA Champions League ក្រោយខកខានអស់ ២ប្រកួតកន្លងមកនោះ។

ក្រោយពីលទ្ធផលបានត្រឹមស្មើថៃ្ងមុន អតីតកីឡាករក្រុម Wigan បានចុច Like រូបមួយដែលសរសេរថា ៖«វាជាពេលដែល Mourinho ត្រូវទៅហើយ»។  

ផុសដែល Valencia បានចុច Like

ដើម្បីកុំឲ្យមានរឿងនេះកាន់តែវែងឆ្ងាយទៀត កីឡាករជម្រើសជាតិអេក្វាឌ័រនេះ បានសរសេរក្នុងបណ្ដាញសង្គម Twitter របស់គេថា៖ «កាលពីម្សិលមិញ ខ្ញុំបានចុច Like លើរូបមួយដោយមិនបានមើលបណ្ដាអក្សរសរសេរនៅពីក្រោមរូបនោះ។ អត្ថន័យនៃការបង្ហោះនោះ មិនមែនជាការយល់ឃើញរបស់ខ្ញុំឡើយ ហើយខ្ញុំសុំទោសចំពោះការចុច Like នេះ»។

សូមបញ្ជាក់ថា Mourinho កំពុងតែមានសម្ពាធយ៉ាងខ្លាំងក្នុងក្រុមបិសាចក្រហម ក្រោយដឹកនាំ៤ប្រកួតក្នុងផ្ទះ មិនទាន់ស្គាល់ពាក្យថាឈ្នះនៅឡើយ ខណៈក្រុមរបស់លោក បានត្រឹមស្មើក្រុម Valencia ០-០ ក្នុងពានរង្វាន់ Champions League កាលពី២ថៃ្ងមុន៕

Mourinho និង Valencia
Valencia និង Mourinho

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]