ភ្នំពេញ៖ ក្រោយបានរៀបការ និងទទួលបានគ្រាប់ពេជ្រ កូនស្រីដ៏គួរឲ្យស្រលាញ់ ឃើញថាតារាសម្តែងដ៏មានប្រជាប្រិយភាពអ្នកនាងគង់ ចាន់ស្រីមុំ ហាក់ដូចជាមានហាងឆេងខ្ពស់នៅក្នុងការរកស៊ី បើកមុខជំនួញជាច្រើន មិនត្រឹមតែប៉ុណ្ណោះបើនិយាយទ្រព្យសម្បតិ្តនោះក៏ហូរចូលជាលំដាប់តែម្តង។

យ៉ាងណាមិញ ទោះបីជារវល់ខ្លាំងនៅក្នុងការងារមុខជំនួញផ្ទាល់ខ្លួន ក៏ដូចជាមានកូនស្រីម្នាក់រួចហើយ តែបើនិយាយពីសម្រស់របស់នាងវិញក៏មិនណយដែរ ដោយការតែងខ្លួនតែងតែស្អាតគួរឲ្យចាប់អារម្មណ៍ មិនចាញ់ក្រមុំៗប៉ុន្មាននោះទេ។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ តារារូបនេះក៏បានបង្ហាញនូវការងារដំបូងរបស់ខ្លួន នៅក្នុងវិស័យសិល្បៈ បន្ទាប់ពីសម្រាលកូនមិនទាន់បានប៉ុន្មាន ដោយក្នុងនោះនាងក៏បានចូលរួមថត សម្លៀកបំពាក់បែបបុរាណ នៅក្នុងសម្អាងការមួយ បានយ៉ាងល្អ។

ទន្ទឹមនឹងនេះផងដែរ ឃើញថានាងពិតជាលេចធ្លោនៅគ្រប់ឈុតសម្លៀកបំពាក់តែម្តង មិនត្រឹមតែប៉ុណ្ណោះ មើលទៅពិតជាស្អាតខ្លាំងជាងមុន ធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរគ្រប់គ្នា ដោយនាងទើបតែសម្រាលកូនសោះ ដល់ពេលនាងលេងខ្លួនបែបនេះក៏នៅតែស្អាត៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោមនេះ៖   

គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ និងគ្រួសារ
គង់ ចាន់ស្រីមុំ ក្នុងការងារថ្មី
គង់ ចាន់ស្រីមុំ ក្នុងការងារថ្មី
គង់ ចាន់ស្រីមុំ ក្នុងការងារថ្មី
គង់ ចាន់ស្រីមុំ ក្នុងការងារថ្មី
គង់ ចាន់ស្រីមុំ ក្នុងការងារថ្មី
គង់ ចាន់ស្រីមុំ ក្នុងការងារថ្មី
គង់ ចាន់ស្រីមុំ ក្នុងការងារថ្មី
គង់ ចាន់ស្រីមុំ ក្នុងការងារថ្មី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ ចាន់ស្រីមុំ