ភ្នំពេញ៖ តារាហ្វេសប៊ុកដ៏មានប្រជាប្រិយភាពខ្លាំង និងមានឈ្មោះបោះសម្លេងមិនចាញ់អ្នកសិល្បៈអាជីព លោក PeyPey Dy បានសាងកេរ្តិ៍ឈ្មោះនៅលើបណ្តាញសង្គមអស់ពេលជាច្រើនឆ្នាំ តាមរយៈការតុបតែងខ្លួនបែបភេទទី៣របស់លោក មិនត្រឹមតែប៉ុណ្ណោះមហាជនជាច្រើន ក៏បានស្គាល់លោក តាមរយៈវីដេអូកំប្លែងជាច្រើន។

យ៉ាងណាមិញប្រិយមិត្តប្រាកដជាបានដឹងហើយថា តារារូបនេះពិតជាមានមុខមាត់ និងរូបរាងយ៉ាងស្រស់សង្ហា មិនថាពេលតែងខ្លួនបែបស្រី និងប្រុសនោះទេ តែជាក់ស្តែងកាលពីពេលថ្មីៗនេះ មហាជនពិតជា មានការភ្ញាក់ផ្អើលខ្លាំង ក្រោយឃើញមុខមាត់របស់លោកប្រែអស់ មានស្នាមដុំៗពេញលើផ្ទៃមុខ។

ការបង្ហាញមុខមាត់ទាំងកំពុងព្យាបាលបែបនេះ បានធ្វើឲ្យអ្នកគាំទ្រងឿងឆ្ងល់ និងមានការសួរនាំជាច្រើន មិនបានប៉ុន្មានលោកក៏បាននិយាយថា លោកបានទៅបាញ់លេហ្ស៊ឺដើម្បីធ្វើឲ្យមុខស្អាត ដោយការបាញ់នេះមុខមួយចំហៀងជាង១០០ដង ទាំងដែលមានការឈឺចាប់ខ្លាំងនៅលើផ្ទៃមុខ។

មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានបន្ថែមថា គេបានបូមយកឈាមក្នុងខ្លួន របស់លោក ទៅក្រឡុកជាមួយម៉ាស៊ីន រួចធ្វើការបញ្ចូលនៅលើផ្ទៃមុខផ្ទាល់តែម្តង ទាំងដែលមានការឈឺចាប់យ៉ាងខ្លាំង ទាំងនេះគឺជាអ្វីដែលលោកបានបង្ហើប នៅក្នុងការLive វីដេអូ។

គួរបញ្ជាក់ផងដែរថា ទាំងនេះគឺជាដំណាក់កាល នៃការព្យាបាលស្បែកមុខរបស់លោក ទើបធ្វើឲ្យវាទៅជាបែបនេះ មួយរយៈពេលក្រោយមុខរបស់តារារូបនេះនឹងប្រែមកជាស្អាត ដូចអ្វីដែលលោកចង់បាន៕

PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy
PeyPey Dy បង្ហាញមុខពេលកំពុងព្យាបាល
PeyPey Dy បង្ហាញមុខពេលកំពុងព្យាបាល
PeyPey Dy បង្ហាញមុខពេលកំពុងព្យាបាល
PeyPey Dy បង្ហាញមុខពេលកំពុងព្យាបាល
PeyPey Dy បង្ហាញមុខពេលកំពុងព្យាបាល
PeyPey Dy បង្ហាញមុខពេលកំពុងព្យាបាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Peypey Dy