បារាំង៖ ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Paris St-Germain កីឡាករ Neymar បានក្លាយជាកីឡាករតួឯក ក្រោយស៊ុតបញ្ចូលទីលើក្រុម Red Star Belgrade ដល់ទៅ ៣គ្រាប់ម្នាក់ឯង យ៉ាងងាយស្រួល និងជួយ PSG យកឈ្នះការប្រកួតដ៏សំខាន់ជាមួយនឹងលទ្ធផល ៦-១ នៃក្របខណ្ឌ Champions League កាលពីយប់មិញនេះ។

Neymar

ការប្រកួតដែលបានរៀបចំឡើងនៅក្នុងកីឡដ្ឋាន Parc des Princes របស់ក្លិបអ្នកចាយលុយច្រើនក្នុងប្រទេសបារាំងកាលពីយប់មិញនេះ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិប្រេស៊ីលអាចស៊ុតបញ្ចូលទីបានដល់ទៅ ៣គ្រាប់ ដោយនៅក្នុងនោះគេអាចស៊ុតនៅនាទី ២០, ២២ និង៨១ ខណៈ ៣គ្រាប់ផ្សេងទៀតរបស់ក្រុមដែលកំពុងឈរនៅលើកំពូលតារាងនៃក្របខណ្ឌ France Ligue 1 គឺរកបានដោយខ្សែប្រយុទ្ធ Edinson Cavani នៅនាទី៣៧, ខ្សែបម្រើប្រយុទ្ធ Ángel Di María នៅនាទី៤១ និងខ្សែប្រយុទ្ធ Kylian Mbappé នៅនាទី៧០។

ជាមួយគ្នានេះដែរ ក្រុមភ្ញៀវ Red Star Belgrade ក៏បានវាយបកយក ១គ្រាប់វិញផងដែរគឺធ្វើបានដោយកីឡាករ Marko Marin នៅនាទី៧៤។ 

Neymar

ក្រោយពីជ័យជម្នះ ៦-១ នេះដែរក្លិប Paris St-Germain កំពុងឈរនៅលេខរៀងទី ២ប្រចាំពូល C នៃក្របខណ្ឌ Champions League ខណៈដែលក្រុម Napoli ឡើងទៅឈរលេខ ១ នៅក្នុងតារាងវិញ បន្ទាប់ពីពួកគេបានយកឈ្នះក្រុមហង្សក្រហម Liverpool ទាំងលំបាក៕

Neymar
Neymar
Neymar

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]