អង់គ្លេស៖ ការសង្ឃឹមនឹងឡើងវគ្គ១៦ក្រុមចុងក្រោយរបស់ក្រុមមាន់ខ្នាយមាស Tottenham Hotspur នាពេលនេះ ស្ថិតក្នុងភាពស្រពេចស្រពិលហើយ ក្រោយបន្ដចាញ់ក្រុមខ្លាំង Barcelona ក្នុងលទ្ធផល ៤-២ ក្នុងវគ្គសន្សំពិន្ទុសប្ដាហ៍ទី២ ពានរង្វាន់ Champions League។ 

Spur 2-4 Barcelona

៤គ្រាប់របស់ក្រុមភ្ញៀវមកពីអេស្ប៉ាញ គឺធើ្វបានត្រឹមនាទីទី២ ក្រោយកំហុសរបស់អ្នកចាំទី ដែលធើ្វឲ្យ Messi បញ្ចូនបាល់ រួចខែ្សបម្រើ Coutinho ជាអ្នកស៊ុតស្រួលៗ ខណៈគ្រាប់ទី២ គឺការកាប់ពីចំងាយយ៉ាងស្អាតពីកីឡាករ Rakitic នាទី២៨, គ្រាប់ទី៣ និងទី៤ Messi រកបាននៅនាទី៥៦ និង៩០។

ក្រុមម្ចាស់ផ្ទះក៏សងបាន២គ្រាប់វិញដែរ ពោលគឺនាទី៥២ ដោយការកិបឆ្វេង ស៊ុតស្ដាំរបស់ខែ្សប្រយុទ្ធ Harry Kane នាទី៥២ និងគ្រាប់បាល់របស់ខែ្សបម្រើ Lamela នាទី៦៦។

ចប់ការប្រកួត Barcelona យកឈ្នះ Tottenham Hotspur ក្នុងលទ្ធផល ៤-២ ទទួលបាន៣ពិន្ទុនបន្ថែមសម្រាប់សប្ដាហ៍ទី២ នៃពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុប៕

Spur 2-4 Barcelona
Spur 2-4 Barcelona
Spur 2-4 Barcelona
Spur 2-4 Barcelona
Spur 2-4 Barcelona
លទ្ធផលការប្រកួតយប់មិញទាំងអស់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]