អាមេរិក៖ អ្នកវិទ្យាសាស្ត្រមួយក្រុមនៃសាកលវិទ្យាល័យ Washington បានសាកល្បងជាលើកដំបូងនូវបច្ចេកវិទ្យាមួយប្រភេទ (BrainNet) ដែលអាចអនុញ្ញាតឲ្យមនុស្សមួយក្រុមមានគ្នា៣នាក់ លេងហ្គេមមួយប្រភេទដែលយើងច្រើនហៅថាហ្គេមសង់ផ្ទះ ក្នុងពេលតែមួយដើម្បីបញ្ជូនការគិតរបស់ពួកគេទៅដៃគូតាមរយៈប្រព័ន្ធអគ្គិសនី។

ក្នុងមួយក្រុម (៣នាក់) ត្រូវបានបំពាក់ទៅដោយឧបករណ៍ចំនួន២ប្រភេទដូចៗគ្នា។ ឧបករណ៍មួយប្រភេទគឺ EEG ដែលពាក់ជាប់នៅលើក្បាល ប្រើប្រាស់សម្រាប់ទទួលយកព័ត៌មានផ្សេងៗពីដៃគូលេង និងសម្រាប់វាស់សកម្មភាពខួរក្បាលជាប្រេកង់។  រីឯឧបករណ៍មួយទៀត (TMS) ត្រូវបានប្រើប្រាស់សម្រាប់អនុញ្ញាតឲ្យអ្នកលេងបញ្ជូនការគិតទៅឲ្យដៃគូលេងតាមរយៈចរន្តអគ្គិសនី។

ក្នុងចំណោម៣នាក់មាន២ម្នាក់ត្រូវបំពេញតួនាទីជាអ្នកផ្តល់ព័ត៌មាន សម្រាប់ម្នាក់ទៀតដែលតម្រូវឲ្យផ្តោតទៅលើការលេងប៉ុណ្ណោះ  ជាឧទាហរណ៍ប្រៀបដូចជាអ្នកឲ្យកូអរដឺណេទីតាំង (២នាក់) ទៅឲ្យអ្នកប្លោងកាំភ្លើងធំ (១នាក់) ក្នុងសង្គ្រាមអីចឹង។

គេបានសិក្សាទៅលើមនុស្ស ៥ក្រុម  មួយក្រុមៗ៣នាក់ ដែលជាលទ្ធផលពួកគេបានសហការគ្នាលេងទទួលបានជោគជ័យជាមធ្យមបានរហូតដល់ទៅ ៨១ភាគរយឯណោះ។

ជាការពិត វាមិនមែនជារឿងងាយស្រួលទេ និងស្តាប់ទៅមិនអាចទៅរួច តែថ្ងៃណាមួយយើងនឹងអាចឆ្លើយឆ្លងគ្នាដោយមិនបាច់និយាយបាន គ្រាន់តែតាមរយៈចិត្តគំនិតប៉ុណ្ណោះ។

បើទោះបីជាយ៉ាងណាក៏ដោយ ការសិក្សាមួយនេះត្រូវការប្រើប្រាស់បច្ចេកវិទ្យាពិសេសសម្រាប់បញ្ជូន និងទទួលសារបង្ហាញនូវភាពអស្ចារ្យ និងភាពស្មុគស្មាញនៃប្រព័ន្ធប្រសាទរបស់យើង ហើយថាមិនត្រូវដែរថ្ងៃណាមួយគេអាចប្រើប្រាស់ការសិក្សាមួយនេះជាមូលដ្ឋានគ្រឹះក្នុងការបង្កើតបច្ចេកវិទ្យាកាន់តែទំនើប សម្រាប់ការទំនាក់ទំនងពីម្នាក់ទៅម្នាក់ដោយប្រើប្រាស់តែចិត្តគំនិតប៉ុណ្ណោះ៕

ការប្រើប្រាស់ឧបករណ៍EEG និង TMS ដាក់ពីលើក្បាល
ការប្រើប្រាស់ឧបករណ៍EEG និង TMS ដាក់ពីលើក្បាល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]