ភ្នំពេញ៖ នៅប៉ុន្មានថៃ្ងចុងក្រោយនេះ មានពាក្យចចាមអារ៉ាមមួយចំនួនបានឲ្យដឹងថា អតីតគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា លោក Leonardo Vitorino នឹងអាចមកដឹកនាំក្រុមភ្នំពេញក្រោន ដែលទើបនឹងបញ្ចប់កុងត្រាជាមួយគ្រូបង្វឹកចាស់កាលពីសប្ដាហ៍មុន។ 

លោក Leonardo Vitorino

បុរសធ្លាប់មកបង្វឹកក្រុមកម្ពុជាបានជាង១០ខែ កាលពីឆ្នាំ២០១៧ នេះ បានធើ្វការបង្ហោះសារមួយក្នុងទំព័រហ្វេសប៊ុករបស់លោក ដែលសារមួយនោះបានសរសេរថា រូបលោកបានបញ្ចប់កុងត្រាការងារក្នុងក្លិបដែលលោកបម្រើការនៅប្រទេសប្រេស៊ីល ហើយលោកនឹងបន្ដការងារនៅក្នុងទ្វីបអាស៊ីជាបន្ដ។ 

លោក Leonardo Vitorino

អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងសារនោះ គឺលោកក៏បានសរសេរជាខេមរភាសាផងដែរ ដោយមានខ្លឹមសារថា៖ «ខ្ញុំសូមជូនដំណឹងថាខ្ញុំបានបញ្ចប់កិច្ចព្រមព្រៀងរបស់ខ្ញុំកាលពីម្សិលមិញជាមួយក្លឹបរបស់ខ្ញុំនៅទីនេះនៅប្រទេសប្រេស៊ីលព្រោះខ្ញុំនឹងផ្លាស់ទៅខាងអាសុីវិញ ។ មិនយូរប៉ុន្មានខ្ញុំនឹងជូនដំណឹងដល់អ្នកគ្រប់គ្នានូវទិសដៅថ្មីរបស់ខ្ញុំ»។

ខ្លឹមសារលោក Leonardo Vitorino បានបង្ហោះ

សូមបញ្ជាក់ថា កាលពីម្សិលមិញសារព័ត៌មានក្នុងស្រុកជាច្រើន បានធើ្វការចុះផ្សាយពីលទ្ធភាពដែលលោក Leonardo Vitorino នឹងអាចមកកាន់តំណែងជាគ្រូបង្វឹកក្រុមភ្នំពេញក្រោន ស្របពេលក្លិបជើងឯកលីកកំពូលកម្ពុជា៦សម័យនេះ កំពុងតែគ្មានគ្រូបង្គោលមកធើ្វការផងនោះ៕ 

លោក Leonardo Vitorino

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]