(ភ្នំពេញ)៖ អតីតបេក្ខភាពជយលាភី «Cambodin Idol» រដូវកាលទី២ លោក គ្រី ថៃពៅ បន្ទាប់ពីបានក្លាយជាម្ចាស់ពាន នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដ៏ធំ ប្រចាំប្រទេសកម្ពុជារួចមក គេសម្គាល់ឃើញថា ទីផ្សារសិល្បៈរបស់លោក ហាក់មានភាពស្ងប់ស្ងាត់ និងនៅមិនទាន់មានបទចម្រៀង ណាមួយផ្ទុះខ្លាំង ដូចម្ចាស់ពានផ្សេងៗទៀតនោះទេ ខណៈដែលបេក្ខជន-បេក្ខនារី ប្រឡងរដូវកាលផ្សេងគ្នា ដូចជា នី រតនា, និងថែល ថៃ ជាដើមនោះ ពួកគេសុទ្ធតែមានបទល្បីរៀងៗខ្លួន យ៉ាងហោចណាស់ ក៏មាន១បទទៅ២បទដែរ។ ម្យ៉ាងវិញទៀត ម្នាក់ៗមមាញឹកស្ទើរតែដកខ្លួនមិនរួច និងមានចម្រៀងចេញជាបន្តបន្ទាប់។

ដោយឡែក ងាកមកមើលលោក គ្រី ថៃពៅ វិញ ថ្វីត្បិតតែពេលនេះ លោកនៅមិនទាន់មានអ្វី ដែលគួរឲ្យចាប់អារម្មណ៍មែន តែរូបគេនៅមានពេលវេលាច្រើនទៀត ក្នុងការបង្កើននូវប្រជាប្រិយភាព ក៏ដូចជាភាពល្បីល្បាញ និងការគាំទ្រពីសំណាក់ទស្សនិក ខណៈដែលគេសម្គាល់ឃើញថា ផលិតកម្មហង្សមាស ដែលកន្លងមក ឲ្យតែចង់ លើកតារាណាមួយ ឲ្យមានកេ្តរិ៍ឈ្មោះល្បីហើយនោះ គឺត្រូវតែល្បីតែម្ដង។

ទន្ទឹមគ្នានេះ គេជឿថា អតីតម្ចាស់ពាន «Cambodin Idol» រដូវកាលទី២ លោក គ្រី ថៃពៅ ច្បាស់ជាមានសង្ឃឹមថា នឹងបានល្បីល្បាញ ដូចតារាផ្សេងនៅទ្រនំនេះដែរ ជាមិនខាន ព្រោះថ្មីៗនេះ ហង្សមាសក៏បានរុញ គ្រី ថៃពៅ ឲ្យចូលទៅថតភាពយន្ត ភាគរបស់ផលិតកម្មខ្លួន ដើម្បីឲ្យតារាចម្រៀងរូបនេះ កុំឲ្យស្ងប់ស្ងាត់ពេកដែរ តាមរយៈរឿង «ខ្ញុំមានញាណលើស» ដែល លោក គ្រី ថៃពៅ ត្រូវសម្តែងប៉ះជាមួយរៀមច្បង មានកេរ្តិ៍ឈ្មោះល្បី រួមមានដូចជា ឆន សុវណ្ណារាជ, ណុប ប៉ាយ៉ារិទ្ធ, សយ រតនៈ, សុខ ស្រីនាង និងប៉ាច គីមមួយ ជាដើម៕

ប្រភព៖ khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]