បរទេស៖ បន្ទាប់ពីខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបាននាង Kathryn Mayorga ដែលមានសញ្ជាតិអាមេរិកចោទថា កីឡាកររូបនេះបានចាប់រំលោភនាងរួចហើយនោះ ស្រាប់តែបែកធ្លាយចេញនូវវីដេអូមួយដែលបានបង្ហាញអំពីខ្សែប្រយុទ្ធនេះរាំអោបនារីនោះឡើងទាក់ទាញតែម្តង។ 

Cristiano Ronaldo និង Kathryn Mayorga

វីដេអូដែលបានធ្លាយចេញមកនេះដែរ គឺត្រូវបានសារព័ត៌មាន The Sun បានចុះផ្សាយដោយបង្ហាញពីសកម្មភាពខ្សែប្រយុទ្ធក្រុមជម្រើសជាតិព័រទុយហ្គាល់នេះបានទៅរាំជាមួយតារាម៉ូដែល Kathryn នៅក្នុងក្លិបកម្សាន្ដមួយកន្លែងនាសហរដ្ឋអាមេរិកដែលមានឈ្មោះថា Sin City តាំងតែពីឆ្នាំ ២០០៩ មកម្ល៉េះ ខណៈកាលពីឆ្នាំពី ២០១០កន្លងទៅអ្នកនាងក៏ធ្លាប់បានចោទកីឡាករឆ្នើមរូបនេះម្តងរួចទៅហើយ។

ខ្សែប្រយុទ្ធក្លិបសេះបង្កង់ Juventus នេះក៏ធ្លាប់បានបង់ប្រាក់ចំនួន ២៦៨ ០០០ផោនទៅឲ្យអ្នកនាងផងដែរ ដើម្បីឲ្យឈប់និយាយរឿងការចាប់រំលោភនេះម្តងទៀត ប៉ុន្តែលុះមកដល់ឆ្នាំ ២០១៨នេះ គឺស្រាប់តែអ្នកនាង Kathryn ចាប់ផ្តើមជីកកកាយរឿងចាស់ជាមួយកីឡាកររូបនេះសារជាថ្មីម្តងទៀត។

Cristiano Ronaldo និង Kathryn Mayorga
Cristiano Ronaldo និង Kathryn Mayorga

គួរឲ្យដឹងថា បើតាមការអះអាងរបស់សារព័ត៌មាន The Sun អតីតខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Real Madrid នេះក៏អាចអវត្តមាននៅក្នុងការប្រកួតបន្ទាប់សម្រាប់ Juventus គឺដោយសារគេចង់យកវេលានេះទៅដោះស្រាយជាមួយនាង Kathryn Mayorga ឲ្យបានចប់សព្វគ្រប់ ធើ្វយ៉ាងណាកុំឲ្យមានបញ្ហាវែងឆ្ងាយតទៅទៀត៕ 

Cristiano Ronaldo និង Kathryn Mayorga
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]