ភ្នំពេញ៖ កម្មវិធីការប្រលងបញ្ចេញសមត្ថភាព Cambodia's Got Talent បានដំណើរការទៅយ៉ាងរលូនកាលពីសបា្តហ៍មុន តែមិនទាន់បានប៉ុន្មានមហាជនបែរជានាំគ្នាធ្វើការរិះគន់ចំៗ ទៅកាន់គណកម្មការដែលបានបញ្ឈប់ បេក្ខភាពលោកកែវ ពៅ ភ្លាមៗពីការប្រលង។

នៅក្នុងនោះត្រូវបានគេដឹងថា បេក្ខភាពរូបនេះបានបញ្ចេញសមត្ថភាព«កម្លាំង» ដោយបានប្រើប្រាស់ជាមួយនឹងកាំបិតធំៗ និងមុតស្រួច គួរឲ្យស្រៀវខ្លាំងតែម្តង មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងការសម្តែងលោកក៏បានបញ្ចេញសមត្ថភាពបានយ៉ាងល្អ ដែលមើលទៅហាក់ដូចជាមិនឈឺ និងមុតអ្វីឡើយ។ 

លោកកែវ ពៅ

ដោយសារតែសមត្ថភាពដ៏ល្អបែបនេះ ទើបបានជាធ្វើឲ្យអ្នកទស្សនាមានការងឿងឆ្ងល់ ដែលលោកមានសមត្ថភាពល្អបែបនេះហើយបែរជាបញ្ឈប់លោក ទាំងសម្តែងបានពាក់កណ្តាលទៅវិញ លើសពីនេះក៏មានការរិះគន់ទៅកាន់គណកម្មការទាំងអស់ទៀតផង។

មិនទាន់បានប៉ុន្មានផង គណកម្មការកម្មវិធីលំដាប់ថ្នាក់ពិភពលោករូបនេះ អ្នកនាងខាត់ សុឃីម ក៏បានចេញមុខបកស្រាយភ្លាមៗ ក្រោយមានការរិះគន់ប៉ះពាល់ដល់អារម្មណ៍នាងខ្លាំង ជាមួយគ្នានេះដែរ នាងក៏បានបង្ហាញសារយ៉ាងដូច្នោះថា៖«តែៗស្ករៗ! មានឃើញថាគាត់ខុសបច្ចេកទេស ប៉ុន្មានដងហើយទេ? មានឃើញដៃគាត់ឈាមដោយសារមុតដែកគោលទេ? មានឃើញគាត់ឈាមជូតខោរហូតទេ? បើបន្តគាត់មានបញ្ហាទៀត មានរឿងអ្វីកើតឡើង? អ្នកទៅមើលផ្ទាល់មួយចំនួនប្រហែលជាបានឃើញ!! បើសិនជាគាត់មានបញ្ហា តើអ្នករិះគន់នឹងជាអ្នកទទួលខុសត្រូវមែន កុំសូវហាឡើងសុទ្ធតែជេម៉ែឪគេ ខែភ្ជុំផង ប្រយ័ត្នព្រះប្រោសមិនរួច »។

ក្រោយពីបានទទួលសារនេះ ទើបដឹងច្បាស់ថាការពិតឬយ៉ាងណា ព្រោះថាគណកម្មការនីមួយៗ ក៏បានគិតគូពីសមត្ថភាព ក៏ដូចជាផលវិបាកសម្រាប់បេក្ខភាព ខា្លចមានរឿងកើតឡើងផងដែរ៕

គណកម្មការ
គណកម្មការ
គណកម្មការ
បេក្ខភាព កែវ ពៅ
បេក្ខភាព កែវ ពៅ
បេក្ខភាព កែវ ពៅ
ខាត់ សុឃីមបកស្រាយការពិត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម