ភ្នំពេញ៖ កម្មវិធីអាហារូបករណ៍ ACE Inspiring Excellence Scholarships ត្រូវបានបង្កើតឡើងដោយក្រសួងអប់រំ យុវជន និងកីឡា និងសាលា អេស៊ីអ៊ី តាំងពីឆ្នាំ ២០១៧ ដោយមានការគាំទ្រពី IDP Education ដែលជាស្ថាប័នឈានមុខគេក្នុងពិភពលោកលើវិស័យអប់រំជាលក្ខណៈអន្តរជាតិ និងការបញ្ជូនសិស្សនិស្សិតទៅសិក្សានៅបរទេស។

កម្មវិធីអាហារូបករណ៍នេះ មានគោលបំណងពង្រឹងជំនាញភាសាអង់គ្លេស ជំនាញទន់ ជំនាញផ្នែកសិក្សាធិការ និងចំណេះដឹងសកលដល់សិស្សានុសិស្ស ដែលទើបបញ្ចប់ថ្នាក់វិទ្យាល័យ ដើម្បីឱ្យពួកគេអាចបន្តភាពជោគជ័យនៅថ្នាក់ឧត្តមសិក្សានៅក្នុងប្រទេស ឬនៅបរទេស។ 

អាហារូបករណ៍ ១០០ កន្លែង សម្រាប់ការសិក្សាភាសាអង់គ្លេសក្រៅម៉ោងនៅសាលា អេស៊ីអ៊ី រយៈពេល ១ ឆ្នាំទាំងនេះ គឺបន្ថែមលើ ១០០ កន្លែងកាលពីឆ្នាំកន្លងទៅ។ ជ័យលាភីនៃអាហារូបរណ៍នឹងចាប់ផ្តើមចូលរៀនពីខែមករា ឆ្នាំ២០១៩ តទៅ។

សិស្សានុសិស្ស ដែលទើបប្រលងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិក្នុងឆ្នាំ ២០១៨ ដែលចាប់អារម្មរណ៍អាចដាក់ពាក្យសុំអាហារូបករណ៍នេះត្រឹមថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០១៨។

សម្រាប់ព័ត៌មានបន្ថែម និងការដាក់ពាក្យសូមចូលទៅកាន់: scholarship.acecambodia.org ៕

អាហារូបករណ៍ពីសាលា ACE

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]