អង់គ្លេស៖ ក្រុមមាន់ខ្នាយមាស Tottenham Hotspur នឹងបើកទ្វារកីឡដ្ឋាន Wembley ស្វាគមន៍ក្រុមខ្លាំងអេស្ប៉ាញ Barcelona ក្នុងការប្រកួតវគ្គសន្សំពិន្ទុពួលB នៃពានរង្វាន់ UEFA Champions League នៅយប់នេះ វេលាម៉ោង២រំលងអាធ្រាត។ 

ក្រុមទាំង២នេះ ជួបគ្នាចុងក្រោយនៅក្នុងព្រឹត្ដិការណ៍ Pre-season ថ្មីៗនេះទេ ដែលពេលនោះ Barcelona យកឈ្នះក្នុងលទ្ធផល ៧-៥។ 

ការជួបគ្នាចុងក្រោយរវាង Spur និង Barca

៥ប្រកួតចុងក្រោយរបស់ Spur គឺឈ្នះ២ ចាញ់២ និងស្មើ១ ខណៈប្រកួតចុងក្រោយគឺយកឈ្នះ Hunddersfield ២-០។

ចំណែកឯក្រុមភ្ញៀវ Barcelona វិញ ៥ប្រកួតចុងក្រោយគឺស្មើ២ ឈ្នះ២ និងចាញ់១ ស្របពេលការប្រកួតចុងក្រោយគឺស្មើ Athletic Bilbao ១-១។

ក្នុងវគ្គសន្សំពិន្ទុ Champions League រដូវកាលមុន Spur ធើ្វបានយ៉ាងល្អដោយអាចបញ្ចប់ចំណាត់ថ្នាក់លេខ១ក្នុងពូល និងឈ្នះក្នុងដីទាំងអស់ ខណៈជ័យជម្នះធំរបស់គេគឺយកឈ្នះ Real Madrid ៣-១ ប៉ុន្ដែពួកគេភ្លាត់ចាញ់ Juventus ក្នុងវគ្គ១៦ក្រុមចុងក្រោយ។  

Kane

សម្រាប់ Barcelona ការមកលេងនៅទឹកដីអង់គ្លេស គឺមិនសូវកាក់កបប៉ុន្មាននោះទេ ដោយប្រកួតចុងក្រោយគឺស្មើ Chelsea ១-១ ខណៈក្នុងរដូវកាល ២០១៦-២០១៧ ពួកគេបរាជ័យក្រោមថ្វីជើង Manchester City ៣-១។ សរុបមក ការមកលេង២ដងចុងក្រោយនៅទឹកដីអង់គ្លេស របស់ក្រុមជើងឯក La Liga នេះ គឺមិនដែលស្គាល់ពាក្យថាឈ្នះនោះទេ។ 

Messi

ចាំមើលថាតើយប់នេះ Spur ឫ Barcelona ជាអ្នករកបាន៣ពិន្ទុ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]