ភ្នំពេញ៖ ទូរទស្សន៍ដែលឆ្លាតវៃ គឺជាទូរទស្សន៍ដែលមិនមែនគ្រាន់តែសម្រាប់ការទស្សនារឿង ឬវីដេអូផ្សេងៗនោះទេ តែវាមានភាពបត់បែន ហើយនិងទាន់សម័យទៀតផង។ ដូចជាទូរទស្សន៍សាមសុង QLEDTV នេះចឹង គឺមានការរចនាឡើងយ៉ាងស្រស់ស្អាតបំផុត និងមានលក្ខណៈពិសេសលើសពីទូរទស្សន៍ធម្មតា។

ទូរទស្សន៍សាមសុង QLEDTV

1. One Invisible Connection

ជាដុំដែលអាចតភ្ជាប់ខ្សែទៅកាន់ឧបករណ៍ផ្សេងៗបានយ៉ាងងាយស្រួល មិនធ្វើឲ្យមានភាពរញ៉េរញៃ៉ក្បែរទូរទស្សន៍ ទោះបីដាក់លើតុ ឬចាប់ជញ្ជាំងក៏ដោយ។

One Invisible Connection

2. No gap wall-mount

គឺជាជើងចាប់ជញ្ជាំងរបស់ QLED ដែលអាចតភ្ជាប់ទូរទស្សន៍ ទៅនឹងជញ្ជាំងយ៉ាងល្អឥតខ្ចោះស្ទើរតែគ្មានចន្លោះនោះឡើយ។

No gap wall-mount

3. Boundless 360o Design

ការរចនាដ៏ស្រស់ស្អាតគ្មានព្រំដែនកំណត់ គ្រប់ទិដ្ឋភាពនៃរចនាបទបែបទំនើបទាន់សម័យ នឹងផ្តល់ឲ្យអ្នកនូវភាពស្រស់ស្អាតក្នុងគេហដ្ឋាន ទោះបីអ្នកមើលពីជ្រុងណាក៏ដោយ។

Boundless 360o Design

4. Ambient Mode

អ្នកអាចផ្លាស់ប្តូរទូរទស្សន៍របស់អ្នកទៅជាស៊ុមរូបថត ឬអាចបំលែងឲ្យទៅជាអេក្រង់ពណ៌ដូចទៅនឹងជញ្ជាំងផ្ទះរបស់អ្នកផងដែរ ដើម្បីបង្កើតកញ្ចក់ទូរទស្សន៍លេចចេញជាផ្ទាំងគំនូរ បន្ថែមឲ្យបរិវេណនៅជញ្ជាំងក្នុងគេហដ្ឋានកាន់តែស្រស់ស្រាយ និងទាក់ទាញបំផុត។ និយាយរួមគឺអាចធ្វើជាឧបករណ៍សម្រាប់លំអគេហដ្ឋានបាន ឬដាក់បង្ហាញអាកាសធាតុ ព្រមទាំងកម្មវិធីកម្សាន្តផ្សេងៗទៀត។ 

Ambient Mode

ហើយកុំបារម្ភអី Ambient ប្រើប្រាស់ថាមពលអគ្គសនីត្រឹមតែ ៤០% នៃថាមពលដែលអ្នកប្រើពេលទស្សនាទូរស្សន៍តែប៉ុណ្ណោះ។ នឹងមិនមានបញ្ហារឿងស្នាមដាមលើអេក្រង់ទូរទស្សន៍សាមសុង QLED ទេ បើទោះបីជាមានការបើកប្រើយូរប៉ុណ្ណាក៏ដោយ។

ដូច្នេះ Ambient Mode របស់ទូរទស្សន៍សាមសុង QLED ធ្វើឲ្យជីវិតរបស់អ្នកកាន់តែស៊ីវីល័យ និងទាន់សម័យ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]