អេស្ប៉ាញ៖ អ្នកចាំទីឆ្នើមក្លិប Real Madrid កីឡាករ Keylor Navas បានបង្ហាញអារម្មណ៏ពិតឲ្យសារព័ត៌មានអេស្ប៉ាញមួយបានដឹងថា ការអវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានធ្វើឲ្យក្រុមរបស់គេកំពុងតែជួបនឹងបញ្ហាលំបាកមួយគឺ ការស្វែងរកគ្រាប់បាល់បញ្ចូលទី។

Keylor Navas

អ្នកចាំទីក្រុមជម្រើសជាតិកូស្តារីកានេះ បានថ្លែងឲ្យដឹងក្រោយពីបញ្ចប់ជំនួបជាមួយក្រុម CSKA Moscow ក្នុងពានរង្វាន់ Champions League រដូវកាលថ្មី ២០១៨-១៩ ថាក្លិប Real Madrid គឺលែងដូចពីមុនទៀតហើយ ក្រោយពី Ronaldo បានចាកចេញទៅ Juventus ។

បន្ទាប់ពីភ្លាត់ចេញនៅក្រៅទឹកដី ១-០ អ្នកចាំទី Navas បាននិយាយថា៖ «Cristiano បានចាកចេញពី Real Madrid ទាំងគេកំពុងឡើងជើងខ្លាំង។ ប៉ុន្តែយើងមិនអាចយកម្រាមដៃទៅបាំងព្រះអាទិត្យបាននោះទេ។ គេជាអ្នករកគ្រាប់បាល់បានច្រើនជាងគេ ពេលគេលេងនៅទីនេះ ហើយគ្រប់យ៉ាងវាគ្រាន់តែជាអតីតកាលដែលយើងមិនអាចបំភ្លេចបានតែប៉ុណ្ណោះ។ យើងមានការសោកស្តាយព្រោះពួកគេមានឱកាសច្រើនដែរ ប៉ុន្តែពួកគេធ្វើមិនបានល្អទៅវិញ»។

Cristiano Ronaldo
Cristiano Ronaldo

គួរឲ្យដឹងផងដែរថា អ្នកចាំទី Keylor Navas បាននិយាយបន្ថែមយ៉ាងខ្លីថា៖ «នៅរាល់ការប្រកួតពេលដែល Cristiano នៅ គេតែងតែរកគ្រាប់បាល់និងបង្កើតឱកាសឲ្យក្រុមបានយ៉ាងច្រើន ហើយគេជាកីឡាករសំណាងរបស់ពួកយើង។ ដូច្នេះយើងនឹងពង្រឹងឡើងវិញនៅក្នុងការស៊ុតបញ្ចូលទីរបស់ពួកយើងនៅក្នុងការប្រកួតខាងមុខទៀត»៕

Keylor Navas និង Cristiano Ronaldo
Keylor Navas និង Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]