ចិន៖ បើនិយាយពីរឿងភាគចិន តុលាការមុខដែក ឬ ប៉ាវចិន ប្រិយមិត្តមួយចំនួន ច្បាស់ជានៅចាំមិនទាន់ភ្លេចនោះទេ ព្រោះថារឿងភាគមួយនេះ គឺជារឿងដែលមានភាពល្បីល្បាញខ្លាំង កាលពីជាង១៥ឆ្នាំមុន។

ដោយឡែក កាលពីថ្មីៗនេះ តួអង្គម្នាក់ដែលធ្លាប់ធ្វើជាតួអង្គដ៏សំខាន់ នៅក្នុងរឿង ប៉ាវចិន គឺលោក Kenny Ho ដែលសម្តែងជាតួអង្គ ចាន់ចាវ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញសម្រស់របស់តារារូបនេះ ប្រែប្រួលមិនសង្ហាដូចមុន នៅក្នុងកម្មវិធីមួយកន្លែង។

យ៉ាងណាមិញ បើតាមការបញ្ជាក់របស់លោក Kenny Ho នៅពេលនេះលោកមានអាយុ៥៩ឆ្នាំហើយ ។ ហើយបច្ចុប្បន្ននេះលោក ក៏មិនបានធ្វើការងារជាតារាសម្តែងដូចពីមុននោះដែរ ប៉ុន្តែលោកគឺជាអ្នកគ្រប់គ្រង នៅក្នុងរោងចក្រចំណីអាហារមួយកន្លែង។

ម៉្យាងវិញទៀត បើគិតមកទល់ពេលនេះ លោក Kenny Ho មិនទាន់បានរៀបការជាមួយនារីណាម្នាក់នៅឡើយនោះទេ ហើយលោកក៏បាននិយាយប្រាប់អ្នកកាសែតអំពីរឿងនេះថា លោកក៏មិនដែលកើតទុក្ខជាមួយជីវិតនៅលីវដូចសព្វថ្ងៃនេះដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចាន់ចាវ កាលពីមុន
ចាន់ចាវ កាលពីមុន
ចាន់ចាវ បច្ចុប្បន្ន
ចាន់ចាវ បច្ចុប្បន្ន
ចាន់ចាវ បច្ចុប្បន្ន
រឿង តុលាការមុខដែក ឬ ប៉ាវចិន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]