ភ្នំពេញ៖ តារាសម្តែងដ៏មានប្រជាប្រិយភាព និងនិយមលេងខ្លួនស៊ិចស៊ីកញ្ញាវណ្ណ វល័ក្ខ កាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ជាពិសេសនាងក៏ត្រូវបានផលិតករជាច្រើន បានហៅនាងទៅថតជាបន្តបន្ទាប់ ដែលភាគច្រើនសុទ្ធតែជាតួកាចឆ្នាស់ និងតួបែបស៊ិចស៊ី។

មកទល់នឹងពេលនេះឃើញថា មានតារាប្រុសស្រីជាច្រើនបាននាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ដោយម្នាក់ៗបានលេងខ្លួនយ៉ាងស្រស់ស្អាត នៅក្នុងការតែងខ្លួនយ៉ាងសមរម្យ។ តែបើក្រឡេកទៅមើលតារាស៊ិចស៊ីរូបនេះវិញ ឃើញថាពិតជាប្លែកភ្នែកខ្លាំង ខុសពីសព្វដង និងស្អាតជាងមុនទៅទៀត។

ដោយក្នុងនោះនាងបានជ្រើសរើសសម្លៀកបំពាក់ សំពត់បែបប្រពៃណីពណ៌ក្រហម ជាមួយនឹងអាវពណ៌ស ធម្មតា មើលទៅពិតជាឃើញសុភាព និងគួរឲ្យស្រលាញ់​មែនទែន។ បន្ទាប់ពីឃើញការផ្លាស់ប្តូរ នៃការស្លៀកពាក់របស់តារារូបនេះ បានធ្វើឲ្យអ្នកគាំទ្រជាច្រើនសរសើរដល់រូបនាងគ្រប់គ្នា ដែលអាចបត់បែនគ្រប់ស្ថានភាព ទោះបីជាខ្លួនស្រលាញ់លើការស្លៀកពាក់បែបស៊ិចស៊ី យ៉ាងណាក្តី៕

សូមទស្សនារូបភាពខាងក្រោមនេះ ដើម្បីជ្រាបកាន់តែច្បាស់៖ 

កញ្ញាវណ្ណ វល័ក្ខ
កញ្ញាវណ្ណ វល័ក្ខ
កញ្ញាវណ្ណ វល័ក្ខ
កញ្ញាវណ្ណ វល័ក្ខ
វណ្ណ វល័ក្ខ ក្នុងឈុតប្រពៃណី
វណ្ណ វល័ក្ខ ក្នុងឈុតប្រពៃណី
វណ្ណ វល័ក្ខ ក្នុងឈុតប្រពៃណី
វណ្ណ វល័ក្ខ ក្នុងឈុតប្រពៃណី
វណ្ណ វល័ក្ខ ក្នុងឈុតទៅវត្ត
វណ្ណ វល័ក្ខ ក្នុងឈុតទៅវត្ត
វណ្ណ វល័ក្ខ ក្នុងឈុតទៅវត្ត
វណ្ណ វល័ក្ខ ក្នុងឈុតទៅវត្ត
វណ្ណ វល័ក្ខ ក្នុងឈុតទៅវត្ត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]