ថៃ: តារាសម្តែងប្រុសជំនាន់ជើងចាស់ Kelly Tanapat ជាកូនកាត់ថៃ អាមេរិក ហើយ នាពេលសព្វថ្ងៃនេះ​ លោកក៏ជាតារាប្រុសម្នាក់ ដែលមានអាយុ ៤៨ឆ្នាំ មកហើយដែរ។

ប៉ុន្តែយ៉ាងណាមិញ​ លោកក៏ទើបតែបានសម្រេចចិត្តរៀបការលើកដំបូង ជាមួយកញ្ញា ​Chanuchtra ដែលធ្លាប់ជាអតីតតារាស្រី ដើរបង្ហាញម៉ូតសម្លៀកបំពាក់ក្នុងស្រុក ។ ជាមួយនឹងថ្ងៃជិតចូលដល់រោងការ របស់ពួកគេទាំងពីរ ក៏បាននាំគ្នា ធ្វើការថត Pre Wedding រួមគ្នាជាច្រើនសន្លឹក ដោយបានបង្ហាញពីសកម្មភាព យ៉ាងស្អិតរមួត គ្រប់ប្លង់ តែម្តង។ 

Kelly Tanapat និងអនាគតភរិយា

ហើយទាំងអស់នេះ ក៏កាន់តែបញ្ជាក់ថា អ្នកទាំងពីរ ពិតជាស្រលាញ់គ្នាខ្លាំងប៉ុណ្ណានោះដែរ ព្រោះថា ​មុនពេល សម្រេចចិត្តឈានដល់ថ្នាក់រៀបការជាមួយគ្នា បែបនេះ អ្នកទាំងពីរ ក៏ធ្លាប់បានទាក់ទងគ្នា អស់មួយរយៈពេលធំ មកហើយដែរ។

Kelly Tanapat និងអនាគតភរិយា

គួររម្លឹកផងដែរថា ថ្វីបើ លោក Kelly Tanapat បានប្រឡូកចូលវិស័យសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ មកហើយក្តី ប៉ុន្តែ លោកក៏ជាតារាសម្តែងប្រុសមួយរូប ដែលត្រូវបានមហាជនគ្រប់ៗគ្នា កត់សម្គាល់ឃើញថា លោកហាក់បីដូចជា មិនសូវមានរឿងរ៉ាវអាស្រូវ ពាក់ព័ន្ធជាមួយនឹងជីវិតស្នេហាដៃគូច្រើន នោះទេ៕

Kelly Tanapat និងអនាគតភរិយា
Kelly Tanapat និងអនាគតភរិយា
Kelly Tanapat និងអនាគតភរិយា
Kelly Tanapat និងអនាគតភរិយា
Kelly Tanapat និងអនាគតភរិយា
Kelly Tanapat និងអនាគតភរិយា
Kelly Tanapat និងអនាគតភរិយា
Kelly Tanapat និងអនាគតភរិយា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]