ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា ពាក់ព័ន្ធទៅនឹងការ ចេញទៅព្យាបាលច្រមុះរបស់អតីតតារាសម្ដែងស្រី កញ្ញា បេនី យ៉ាំង កាលពីកន្លងមក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ពីសំណាក់ហ្វេនដែលជាអ្នកគាំទ្រ របស់ខ្លួន ។

តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ កាលពីម្សិលមិញនេះ ក៏លេចឮ និងល្បីពេញបណ្តាញសង្គម ដោយថានាងកើតមហារីកច្រមុះ ដោយសារតែ​ការកែកុនច្រមុះរបស់នាង កាលពីកន្លងមក។

ក្នុងនោះផងដែរ  ខ្មែរឡូត ក៏ចង់ជ្រាបច្បាស់ថា​តើកញ្ញា បេនី យ៉ាំង មានបញ្ហានេះមែនឬ យ៉ាងណា ក៏បានសាកសួរនាងដោយផ្ទាល់ តាមទូរស័ព្ទ ដោយនាងបាននិយាយឲ្យដឹងថា « សុទ្ធជារឿងដែលមិនពិត និងគ្មានការបកស្រាយ ពីរូបនាង ហើយនាង ថែមទាំង មិនបានកើតជំងឺមហារីកអ្វីបន្តិចសោះ។ 

ចំណែកឯការពាក់ម៉ាស់នេះ គ្រាន់តែនាង មិនចង់បើកមុខបង្ហាញទៅកាន់ទស្សនិកជន នៅពេលនេះតែប៉ុណ្ណោះ។ ម្យ៉ាងវិញទៀត ខ្លួនក៏ចង់ Surprise ជាមួយហ្វេន ក្នុងពេលវេលាសមស្របណាមួយដែរ ។

កញ្ញា បេនី យ៉ាំង បានបន្តទៀតថា ច្រមុះរបស់ខ្លួន បានជាសះស្បើយ ១០០ភាគរយហើយ គ្រាន់តែនៅស្នាមបន្តិចតែប៉ុណ្ណោះ ដូច្នេះចាំរង់ចាំ មើលទម្រង់ច្រមុះរបស់នាង ជាថ្មី ក្នុងពេលឆាប់ៗនេះ»៕

កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង
កញ្ញា បេនី យ៉ាំង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

បេនី យ៉ាំង