អុីតាលី៖ ខ្សែប្រយុទ្ធក្លិបសេះបង្កង់ Juventus កីឡាករ Paulo Dybala បានស៊ុតបាល់បញ្ចូលទី៣ គ្រាប់ម្នាក់ឯងនៅក្នុងការប្រកួតក្របខណ្ឌ Champions League ទល់នឹងក្រុម Young Boys កាលពីយប់មិញនេះ។

Paulo Dybala

ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីននេះ បានស៊ុតបាល់បញ្ចូលទីចំនួន ២គ្រាប់នៅក្នុងការប្រកួតនៃតង់ទី ១ នាទី៥ និង៣៣។

អតីតយុវជនថ្នាលរបស់ក្លិបបាល់ទាត់ Juventus នេះអាចរកគ្រាប់បាល់ទី៣បាន ហើយនេះក៏ជាគ្រាប់បាល់ជ័យជម្នះជូនក្រុមរបស់គេផងដែរ គឺគេបានស៊ុតនៅក្នុងនាទីទី ៦៩ បន្ទាប់រូបគេបានលោតទៅទាត់បាល់បញ្ចូលទី គ្រាដែលមិត្តរួមក្រុមរបស់គេកីឡាករ Juan Cuadrado បញ្ចូនបាល់ឲ្យស៊ុតបានយ៉ាងល្អ ខណៈខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo ត្រូវអវត្តមាននៅក្នុងការប្រកួតជើងទី ២នេះដោយសារជាប់ពីន័យ ១ប្រកួតពី UEFA។  

ជាមួយនឹងជ័យជម្នះ ៣-០យប់មិញនេះដែរ គឺមិនមែនជារឿងថ្មីនោះទេសម្រាប់ក្លិបយក្សអុីតាលីមួយនេះ ពោលគឺនេះជាជ័យជម្នះលើកទី ៩នៅក្នុងរដូវកាលថ្មីនេះសម្រាប់ពួកគេ បើគិតតាំងពីឆ្នាំ ១៩៣០-១៩៣១ មកទល់នឹងពេលបច្ចុប្បន្ននេះ ហើយពួកគេអាចឈ្នះបានត្រឹមតែ ៨ប្រកួតប៉ុណ្ណោះសម្រាប់ការចាប់ផ្តើមនូវរដូវកាលថ្មីកន្លងមក។ 

Paulo Dybala

គួរឲ្យដឹងផងដែរដែរថា ខ្សែប្រយុទ្ធវ័យ ២៤ឆ្នាំ Dybala បានក្លាយជាកីឡាករទី៤ ដែលអាចស៊ុតគ្រាប់បាល់ Hat trick ឲ្យក្លិប Juventus នៅក្នុងក្របខណ្ឌ Champions League បន្ទាប់ពីកីឡាករ Filippo Inzaghi, del Piero និង Arturo Vidal ដែលធ្លាប់ធ្វើបានកាលអតីតកាល៕

Paulo Dybala
Cristiano Ronaldo

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]