ភ្នំពេញ៖ អតីតតារាចម្រៀង ដ៏មានសម្លេងដក់ជាប់អារម្មណ៍អ្នកគាំទ្រ កញ្ញាពៅ បញ្ញាពេជ្រ ត្រូវបានឆ្ងាយពីសិល្បៈអស់ពេលជាច្រើនឆ្នាំ ក៏ប៉ុន្តែដោយសារតែការស្រលាញ់ និងចូលចិត្តនូវចម្រៀង ក៏ដូចជាសមត្ថភាពសម្លេងរបស់នាង ក៏ត្រូវបានមហាជនជាច្រើនចងចាំ នៅក្នុងចិត្តមិនអាចបំភ្លេចបាននោះទេ។

យ៉ាងណាមិញ ទោះបីជាឆ្ងាយពីសិល្បៈក៏ពិតមែន តែតារារូបនេះ នៅតែបង្ហាញពីជីវិតផ្ទាល់ខ្លួនជារៀងរាល់ថ្ងៃ ខណៈពេលដែលនាងត្រូវពិការនៅអង្គុយលើរទេះរុញគ្រប់ពេល មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានមុខរបររកស៊ី លក់ផលិតផលជាច្រើននៅលើបណ្តាញសង្គម ដែលទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ។

ជាមួយគ្នានេះដែរ នាងតែងតែបង្ហាញមុខនៅក្រៅ ជាមួយនឹងការដើរលេងកម្សាន្តជាច្រើនកន្លែង នៅក្នុងនោះផងដែរ គេសង្កេតឃើញថាមហាជនភាគច្រើនតែងតែស្រលាញ់ និងចូលចិត្តនាងជានិច្ច។ ជាក់ស្តែង ដូចកាលពីពេលថ្មីៗនេះយ៉ាងដូច្នោះ ដោយមានម្ចាស់កន្លែងគប់ ប៉េងប៉ោង មួយរូបឃើញនាង ក៏បង្ហាញក្តីស្រលាញ់ ថែមទាំងផ្តល់ជូនជាមួយកាដូតុក្កតា ដ៏គួរឲ្យស្រលាញ់មួយ។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមភាគច្រើន ក៏បានបង្ហាញអារម្មណ៍សប្បាយរីករាយជំនួសនាង ដែលទោះបីជាឃ្លាតពីសិល្បៈយ៉ាងណាក្តី ក៏នៅតែមានមហាជនស្រលាញ់ និងគាំទ្រនាងដែរ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ
ពៅ បញ្ញាពេជ្រ ពេលជួបអ្នកគាំទ្រនៅក្រៅ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ បញ្ញាពេជ្រ