រុស្ស៊ី៖ ក្រុមម្ចាស់ការពារតំណែងជើងឯក Real Madrid បានភ្លាត់ចាញ់ក្រុមម្ចាស់ផ្ទះ CSKA Moscow ដោយលទ្ធផល ១-០ ក្នុងវគ្គសន្សំពិន្ទុតាមពូលសប្ដាហ៍ទី២ នៃពានរង្វាន់ UEFA Champions League។ 

CSKA Moscow 1-0 Real Madrid

ចាប់ផ្ដើមកែបាល់តង់ទី១ ត្រឹមពាក់កណ្ដាលនាទីទី១ ខែបម្រើដែលខ្ចីជើងពីក្រុម Everton កីឡាករ Nikolas Vlasic ស៊ុតមួយជើងឆ្វេងចូលទីយ៉ាងស្អាត ក្រោយកំហុសរបស់ខែ្សការពារ Real Madrid បំណងទាត់ទៅឲ្យអ្នកចាំទី Navas ប៉ុន្ដែទាន់រៀងស្ទើរ។

ក្រោយពីធើ្វការនាំមុខ ក្រុមភ្ញៀវធើ្វការសម្រុកយ៉ាងខ្លាំង ប៉ុន្ដែត្រូវបានជួយសង្គ្រោះពីអ្នកចាំទី ក៏ដូចជា ខែ្សការពារក្រុមយក្សរបស់រុស្ស៊ីនេះដែរ។

ចប់ការប្រកួត ក្រុមជើងឯក ១៣សម័យពានរង្វាន់មួយនេះ បានត្រឹមសោកស្ដាយក្រោយបាត់បង់៣ពិន្ទុ យ៉ាងមានសារសំខាន់ទៅលើក្រុម CSKA Moscow ដោយលទ្ធផល ១-០។

លទ្ធផលមួយនេះ ធើ្វឲ្យ Real Madrid ធ្លាក់ទៅលេខ៣ ក្នុងពូលG មាន៣ពិន្ទុ ស្មើជាមួយ Roma ខណៈលេខ១ក្នុងពូលគឺ CSKA Moscow មាន៤ពិន្ទុ ឯ Plzen មានត្រឹម១ពិន្ទុប៉ុណ្ណោះ ស្ថិតនៅបាតតារាង៕  

តារាងពិន្ទុពូល G
CSKA Moscow 1-0 Real Madrid
CSKA Moscow 1-0 Real Madrid
CSKA Moscow 1-0 Real Madrid

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]