ភ្នំពេញ៖ បើរំលឹកបកក្រោយវិញ តារាសម្តែងស្រី ឡាយ លក្ខិណា បានចាកឆ្ងាយពីពិភពសិល្បៈយូរឆ្នាំមកហើយ ដោយទៅបើកហាងលក់សម្លៀកបំពាក់ នៅផ្សារ។ ប៉ុន្តែមួយរយៈចុងក្រោយ រូបនាង ក៏បានត្រឡប់ ចូលសិល្បៈវិញ ដែលធ្វើឲ្យ អ្នកគាំទ្រ មានការភ្ញាក់ផ្អើល មិនតិចទេ។

អ្វីដែលកាន់តែសំខាន់ បើទោះបីជា នាង ទើបតែចូលសិល្បៈជាថ្មីក៏ដោយ ក៏សន្ទុះនៃប្រជាប្រិយភាពរបស់នាង នៅតែខ្លាំងដដែល ដែលបច្ចុប្បន្ន រូបនាង បានឱកាស ថតរឿងភាគជាច្រើន ហើយជាពិសេស នាង ក៏ទទួលបាន ការថតស្ពតមិនតិចដែរ បើទោះបីជា អាយុរបស់នាង កាន់តែជ្រេក៏ដោយ។ ជាពិសេស ក្នុងពេលបច្ចុប្បន្ន រូបនាង ក៏កំពុងតែ ដើរតួរឿងភាគខ្មែរមួយ ដែលកំពុងតែបញ្ចាំងលើកញ្ចក់ទូរទស្សន៍។

គួរបញ្ជាក់ផងដែរថា តារាស្រីរូបនេះ កាលពីដំបូងឡើយ រូបនាង ជាពិធីការិនី ក្នុងប៉ុស្តិ៍ទូរទស្សន៍ និង តារាសម្តែង ដ៏មានប្រជាប្រិយភាព រាល់វីដេអូចម្រៀង តែងតែមានវត្តមាននាងជានិច្ច៕ 

ឡាយ លក្ខណា
ឡាយ លក្ខណា
ឡាយ លក្ខណា
ឡាយ លក្ខណា
ឡាយ លក្ខណា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឡាយ លក្ខិណា