ភ្នំពេញ៖ ដូចជាប្រិយមិត្តបានស្គាល់រូចមកហើយ ពីតារាសម្តែងប្រុស ឆឹម សក្កដា ដែលជាតារាប្រុសមួយរូប ដែលទទួលបានការចាប់អារម្មណ៍ ពីសំណាក់យុវវ័យ ទៅលើ ការសម្តែង និងរូបសម្រស់របស់លោក។

ក្នុងនោះ គេសង្កេតឃើញថា នាពេលបច្ចុប្បន្ននេះដែរ តារារូបនេះ ហាក់ដូចជា ឡើងរាសីខ្ពស់ ដោយលោក ហាក់ដូចជា ក្តោបក្តាប់ ឱកាសធំៗ ដូចជា ការថតស្ពត ការថត ខ្សែយន្ត រឿងភាគខ្មែរ ជាពិធីករ ថតសម្អាងការ និងថតវីដេអូចម្រៀង តាមផលិតកម្មនានា។ ជាពិសេស រឿងភាគខ្មែរ«ចៅពស់កេងកង» ក៏រូបលោក ជាតួអង្គឯក ក្នុងរឿងនេះផងដែរ។

យ៉ាងណាមិញ ជីវិតរបស់ ឆឹម សក្កដា ក៏បានធ្វើឲ្យ ហ្វេនចាប់អារម្មណ៍ និងសរសើរថា ពិតជា មានសំណាង បានក្លាយជាតារា ដែលមានការងារច្រើនខ្លាំង ក្នុងសិល្បៈ ព្រោះថា កាលពីប៉ុន្មានឆ្នាំមុន រូបលោក មិនសូវល្បីល្បាញខ្លាំង ដូចពេលសព្វថ្ងៃនោះទេ៕

ឆឹម សក្កដា
ឆឹម សក្កដា
ឆឹម សក្កដា
ឆឹម សក្កដា
ឆឹម សក្កដា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆឹម សក្កដា