អាមេរិក៖ លោក Elon Musk គឺដូចជា Tony Stark នៅក្នុងរឿង Iron Man របស់ Marvel អីចឹង។ គាត់គឺជាវិស្វករដ៏អស្ចារ្យម្នាក់, អ្នកបង្កើតដ៏ល្បីល្បាញម្នាក់, មហាសេដ្ឋី និងសប្បុរសជនម្នាក់។ មនុស្សភាគច្រើនសុទ្ធតែស្គាល់គាត់ជាអ្នកណា ប៉ុន្ដែតើយើងដឹងអ្វីខ្លះអំពីគាត់? តើគាត់ជាមនុស្សភពផ្សេង ឬយ៉ាងណាបានជាគាត់ពូកែយ៉ាងនេះ? ដូច្នេះថ្ងៃនេះយើងនឹងបង្ហាញអ្នករាល់គ្នានូវរឿងទាំង ៧យ៉ាងដែលអ្នករាល់គ្នាភាគច្រើនមិនដឹងពីគាត់៖

៧. ចាយមួយដុល្លារក្នុងមួយថ្ងៃ 

Elon Musk

កាលពីក្មេងឪពុកម្តាយរបស់លោក MUSK បានលែងលះគ្នានៅអាហ្វ្រិកខាងត្បូង ហើយគាត់ក៏ត្រូវបានក្រុមគ្រួសារមួយយកទៅចិញ្ចឹមទៅប្រទេសកាណា។ គួរឱ្យសោកស្តាយ ក្រុមគួ្រសារនោះមិនមែនជាអ្នកមានទេ ដូច្នេះពេលខ្លះគាត់មានលុយចាយត្រឹមតែមួយដុល្លារក្នុងមួយថ្ងៃប៉ុណ្ណោះ។

៦. ZIP2 ធ្វើឲ្យគាត់ក្លាយជាអ្នកមាន 

Elon Musk

ក្រោយពីគាត់បានបោះបង់ចោលការសិក្សានៅសាកលវិទ្យាល័យស្ទែនហ្វដ (ដែលរៀនទើបតែបានពីរថ្ងៃប៉ុណ្ណោះ) គាត់ក៏បានចាប់ផ្តើមបង្កើតក្រុមហ៊ុនផលិត Software មួយដែលមានឈ្មោះថា ZIP2។ វាជាក្រុមហ៊ុនដំបូងគេបង្អស់របស់គាត់។ ដោយសារមានការសហការគ្នាជាមួយក្រុមហ៊ុន BS គាត់ក៏បានប្រគល់សិទ្ធិគ្រប់គ្រងធំទៅឲ្យក្រុមអ្នកវិនិយោគមូលនិធិ ខណៈពេលដែលគាត់មានភាគហ៊ុនត្រឹមតែ ៧% ប៉ុណ្ណោះ។ ពីរបីឆ្នាំក្រោយមក ក្រុមហ៊ុនកុំព្យូរទ័រ COMPAQ បានទិញវាក្នុងតម្លៃ ៣០៧ លានដុល្លារ ដូច្នេះលោក MUSK ទទួលបាន ២២លានដុល្លារ ហើយចាប់តាំងពីពេលនោះមកបានធ្វើឱ្យគាត់ក្លាយជាមហាសេដ្ឋីប្រាក់លានត្រឹមអាយុ ២៨ឆ្នាំ។

៥. លោក MUSK គឺជាសហស្ថាបនិករបស់ក្រុមហ៊ុន PAYPAL 

Elon Musk

បន្ទាប់ពីលោក MUSK ទទួលបានជោគជ័យនៅក្នុងឆ្នាំ ១៩៩៩ មក គាត់ក៏បានចាប់ផ្តើមបង្កើតក្រុមហ៊ុនមួយទៀតដែលមានឈ្មោះថា X.COM ដែលវាគឺជាធនាគារអនឡាញមួយប្រភេទ។ នៅក្នុងឆ្នាំ ២០០០ ក្រុមហ៊ុននេះត្រូវបានទិញដោយក្រុមហ៊ុន CONFINITY ហើយពេលនោះ PAYPAL ក៏បានចាប់ផ្តើម។

៤. ក្រុមហ៊ុន TESLA មិនមែនបង្កើតដោយលោក MUSK ទេ

Elon Musk

ការពិតទៅក្រុមហ៊ុន TESLA ត្រូវបានបង្កើតទ្បើងដោយលោក MARTIN EBERHARD និងលោកMARC TARPENNING នៅក្នុងឆ្នាំ ២០០៣។ មួយឆ្នាំក្រោយមកលោក MUSK ក៏បានឲ្យលុយពួកគេ ៧០លានដុល្លារ និងក្លាយទៅជាប្រធានក្រុមប្រឹក្សាភិបាលនឹងគេដែរ។

៣. ប្រាក់ខែរបស់លោក MUSK ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន TESLA គឺ ១ ដុល្លារ ក្នុងមួយឆ្នាំ

Elon Musk

តើអ្នកណាត្រូវការប្រាក់ខែទៀត នៅពេលដែលគាត់មានភាគហ៊ុននៅក្នុងហ្នឹង? បើទោះបីជាលោកនិយាយថា ប្រាក់ខែប្រចាំឆ្នាំរបស់លោកជានាយកប្រតិបត្តិត្រឹមតែ ១ ដុល្លារក្តី ក៏តាមពិតទៅយោងតាមច្បាប់រដ្ឋកាលីហ្វញ៉ា ប្រាក់ខែប្រចាំឆ្នាំរបស់គាត់គឺ ៣៧,០០០ដុល្លារ ប៉ុន្តែលោកមិនដែលដកលុយនោះចាយទេ។

២. គាត់បានទិញទ្បាន JAMES BOND និងបានកែច្នៃវាទៅជានាវាមុជទឹក 

Elon Musk

នៅក្នុងឆ្នាំ ២០១៣ លោក ELON MUSK បានទិញទ្បាន LOTUS ESPRIT នៅក្នុងរឿង JAME BOND (THE SPY WHO LOVED ME) ក្នុងតម្លៃ ៩៩៧,០០០ ដុល្លារ និងបានកែច្នៃវាទៅជានាវាមុជទឹកដ៏ស្រស់ស្អាតមួយទៅវិញ។

១. កាលពីគាត់អាយុ ១២ ឆ្នាំ គាត់បានសរសេរកូដបង្កើតហ្គេមមួយ

Elon Musk

កាលពីគាត់មានអាយុ ១២ ឆ្នាំ គាត់បានសរសេរកូដបង្កើតហ្គេមមួយដែលមានឈ្មោះថា “BLASTAR”។ អ្វីដែលពិសេសមិនគួរឲ្យជឿទៀតនោះគឺថា គាត់ថែមទាំងអាចលក់ហ្គេមនេះទៅឲ្យទស្សនាវដ្តីកុំព្យូទ័រមួយបានទៀត៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]