អាហ្វ្រិកខាងត្បូង៖ កូនតោដ៏គួរឱ្យស្រលាញ់ ២ ក្បាលដែលកើតចេញពីការបង្កាត់ពូជសិប្បនិម្មិតដំបូងបំផុតក្នុងលោក កំពុងមានសុខភាពល្អជាប្រក្រតី ក្រោយចាប់កំណើតនៅប្រទេសអាហ្វ្រិកខាងត្បូងបាន ៥ សប្តាហ៍ ដែលបង្កើនក្តីសង្ឃឹមក្នុងការសង្គ្រោះសត្វពពួកឆ្មាធំ រួមទាំងខ្លាដំបង និងខ្លារខិនទឹកកក កុំឱ្យផុតពូជពីផែនដី។ នេះបើតាមអ្នកវិទ្យាសាស្ត្រដែលកំពុងស្រាវជ្រាវពីប្រព័ន្ធបង្កាត់ពូជតោញី នៅសាកលវិទ្យាល័យ Pretoria។

កូនតោញីឈ្មោលទើបនឹងកើត

គួរបញ្ជាក់ថា តោញីមួយក្បាលចាប់ផ្តើមផើម ក្រោយការចាក់ស្ពែមពីតោឈ្មោលដែលមានសុខភាពល្អមួយក្បាល និងក្រោមការតាមដានយ៉ាងដិតដល់អស់រយៈពេល ១៨ ខែ។ 

កូនតោញីឈ្មោលទើបនឹងកើត

លុះដល់ថ្ងៃទី ២៥ ខែសីហា កូនស្តេចសត្វព្រៃញីឈ្មោលពីរក្បាលដែលមានភ្នែកខ្មៅក្រិប បានបើកភ្នែកមើលពិភពលោកជាលើកដំបូងនៅតំបន់អភិរក្សសត្វព្រៃមួយកន្លែងក្បែរក្រុង Pretoria និងត្រូវបានដាក់ឈ្មោះយ៉ាងពីរោះតែម្តងគឺ Isabel និង Victor។ 

កូនតោ Isabel និង​ Victor

ឈ្មោះនេះត្រូវបានដាក់តាមបសុពេទ្យជនជាតិអេស្ប៉ាញ និងជាសិស្សថ្នាក់បណ្ឌិត Isabel Callealta ដែលជាអ្នកស្រាវជ្រាវផ្ទាល់ ព្រមទាំងបុរសជាគូដណ្តឹងរបស់ខ្លួន Victor។

កូនតោ Isabel និង​ Victor

បើតាមរូបភាពចុងក្រោយបំផុតពីតំបន់អភិរក្សនេះ គេឃើញកូនសត្វទាំងពីរខាងលើកំពុងប្រឡែងគ្នាលេងយ៉ាងសប្បាយ និងសម្រាកក្រោមដើមឈើមួយដើមយ៉ាងមានក្តីសុខ។  

កូនតោ Isabel និង​ Victor

គួរឱ្យដឹងថា សត្វតោបានផុតពូជពីប្រទេសក្នុងទ្វីបអាហ្វ្រិកចំនួន ២៦ មកហើយ ខណៈចំនួននៃពូជថនិកសត្វនេះនៅក្នុងព្រៃមានការធ្លាក់ចុះយ៉ាងគំហុក ពោលគឺ ៤៣% ក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយ ដោយនៅសល់ប្រមាណតែ ២០,០០០ ក្បាលប៉ុណ្ណោះ។ 

កូនតោ Isabel និង​ Victor

ដូច្នេះលទ្ធផលនេះជាក្តីសង្ឃឹមដ៏ធំធេងក្នុងការប្រើបច្ចេកទេសបង្កាត់ពូជដូចគ្នា ទៅលើសត្វផ្សេងៗដែលរងការគម្រាមកំហែងជិតផុតពូជ៕ 

សូមទស្សនាវីដេអូខាងក្រោម៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]