កូរ៉េខាងត្បូង៖ បច្ចុប្បន្នក្រុមចម្រៀងបុរសល្បីឈ្មោះ BTS កំពុងតែមានឥទ្ធិពលខ្លាំង នៅក្នុងដួងចិត្តមនុស្សគ្រប់ស្រទាប់វ័យ មិនថាក្មេង ចាស់ ឬក៏តារាហូលីវូដល្បីៗ នៅលើពិភពលោកនោះទេ ក៏បានពេញចិត្តគាំទ្រកម្លោះសង្ហាទាំង៧ដួងនេះដែរ។

តួយ៉ាង ថ្មីៗនេះ នៅលើបណ្តាញសង្គម ក៏បានរៀបចំធ្វើការVote បោះឆ្នោត ទៅលើតារាប្រុសដែលមានមុខមាត់ និងរូបរាងសង្ហាជាងគេបំផុតនៅលើពិភពលោក។ 

ជាក់ស្តែង ក្រោយពីបូកសរុបលទ្ធផលពីការVote របស់បណ្តាញអ្នកលេងបណ្តាញសង្គមមក បានឲ្យឃើញថា តារាចម្រៀងប្រុសរូបសង្ហា V ដែលមានឈ្មោះពេញថា Kim Taehyung សមាជិកក្រុម BTS បានជាប់នៅក្នុងតារាងTOP 10 នៅក្នុងលំដាប់កំពូលលេខ១ ជាតារាប្រុសដ៏សែនសង្ហាបំផុតលេខ១ នៅលើពិភពលោក ខណៈតារាប្រុសអន្តរជាតិសង្ហាល្បីៗ ជាច្រើនរូបផ្សេងទៀត ដែលធ្លាប់តែជាប់ចំណាត់ថ្នាក់់ល្អៗ ដូចជា Justin Bieber លោក Shawn Mendes និង Harry Style ជាដើម បានធ្លាក់លំដាប់មកក្រោម តារាប្រុស Taehyung វិញទាំងអស់។

មិនតែប៉ុណ្ណោះ គេក៏សង្កេតឃើញ តារាKpopប្រុស ២រូបផ្សេងទៀត គឺសមាជិកក្រុម Exo តារាប្រុស Sehun និង អតីតសមាជិកក្រុម Exo គឺតារាប្រុស Luhan ក៏បានជាប់នៅក្នុងតារាង TOP 10 នេះផងដែរ៕

ចុះប្រិយមិត្តវិញ យល់យ៉ាងណាដែរ?

តារាងចំណាត់ថ្នាក់ TOP 10
ចំនួនVoteនៅហ្វេសប៊ុករបស់ Taehyung
ចំនួនVoteនៅហ្វេសប៊ុករបស់ Shawn Mendes
ចំនួនVoteនៅហ្វេសប៊ុករបស់ Justin Bieber
Taehyung សមាជិកក្រុម BTS
Taehyung សមាជិកក្រុម BTS
Taehyung សមាជិកក្រុម BTS
Taehyung សមាជិកក្រុម BTS
Taehyung សមាជិកក្រុម BTS

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]