កាលពីពេលថ្មីៗនេះ តារាម៉ូដែលស្រីដ៏ស្រស់ស្អាត បានគូររូបលើដងខ្លួន និងស្រាតល្វែងលើ ដើរជុំវិញកន្លែងតាំងពិពណ៌គ្រឿងអលង្ការ នៅក្នុងខេត្ត Nanjing ប្រទេសចិន ដើម្បីទាមទារចំនាប់អារម្មណ៏ ពីសំណាក់អតិថិជន ដែលបានចូលរូម ក្នុងការតាំងពិពណ៌នោះ។

យោងតាមប្រភពព័ត៌មាន ឆាយណាប៊ស របស់ប្រទេសចិន បានឲ្យដឹងថា តារាម៉ូដែលស្រីដែលបានគូររូប នៅលើដងខ្លួន និងដើរដើម្បីទាមទារចំនាប់អារម្មណ៏ ពីអតិថិជននោះ គឺជាការរៀបចំឡើងដោយម្ចាស់ក្រុមហ៊ុន ដើម្បីផ្សព្វផ្សាយការលក់បញ្ចុះតម្លៃ គ្រឿងអលង្ការរបស់ពួកគេ នៅក្នុងអំឡុងថ្ងៃចូលឆ្នាំថ្មីនេះ។ ក្នុងនោះដែរ តារាម៉ូដែលស្រីនោះ បានគូររូបពស់នៅលើទ្រូង និងបានសរសេរអក្សរចិន៤តួ នៅពីក្រោយខ្នងរបស់នាង ដែលមានន័យថា “Gold Price Naked-Run” ចំនែកឯរូបសត្វពស់ ដែលគូរនៅលើទ្រូងនាង គឺតំណាងឲ្យឆ្នាំពស់ ដែលជាឆ្នាំថ្មីទើបតែមកដល់នេះ។

យ៉ាងណាម៉ិញ ពាក្យស្លោកដែលបានគូរ នៅពីក្រោយខ្នងនាងនោះ គឺគ្រាន់តែជាយុទ្ធសាស្រ្ត របស់ក្រុមហ៊ុន ដើម្បីឲ្យគេបានដឹងថា មានការលក់គ្រឿងអលង្ការ បញ្ចុះតម្លៃដ៏អស្ចារ្យប៉ុណ្ណោះ ហើយអ្វីដែលពិសេសនោះ គឺមានអតិថិជនជាច្រើន បានសម្លឹងមើលតារាស្រី ដែលបានដើរនោះ និងចាប់អារម្មណ៏ចំពោះការលក់បញ្ចុះតម្លៃ ដ៏អស្ចារ្យនោះទៀតផង។





ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]