អេស្ប៉ាញ៖ អ្នកគាំទ្រក្លិប Real Madrid ជាច្រើនមឺុននាក់បាននាំគ្នាស្រែកឈ្មោះខ្សែប្រយុទ្ធ Cristiano Ronaldo ពេញកីឡដ្ឋាន Bernabeu ក្រោយពីក្រុមរបស់ពួកគេបានត្រឹមស្មើគ្នាជាមួយក្រុម Atletico Madrid ក្នុងលទ្ធផល ០-០។

អ្នកគាំទ្រក្លិប Real Madrid

បើក្រឡេកទៅមើលការប្រកួតរបស់ក្លិបម្ចាស់ជើងឯកក្របខណ្ឌ Champions League ចំនួន ១៣សម័យកាលនេះវិញ នៅក្នុងលីកកំពូល La Liga រដូវកាលថ្មីនេះដូចជាមិនសូវកាក់កបប៉ុន្មាននោះទេ ជាពិសេស ២សប្តាហ៍នៅក្នុងលីកកន្លងទៅពួកគេបានភ្លាត់ចាញ់ក្រុម Sevilla ដល់ទៅ ៣-០ ឯណោះ។ មិនតែប៉ុណ្ណោះកាលពីចុងសប្តាហ៍កន្លងទៅពួកគេបានត្រឹមស្មើគ្នាជាមួយក្លិប Atletico Madrid ក្នុងលទ្ធផល ០-០ ផងដែរ។

បើមើលទៅលើស្ថិតិនៃការស៊ុតរបស់ក្រុមម្ចាស់ផ្ទះវិញ ពួកគេអាចស៊ុតដល់ទៅ ១៥ដងឯណោះសម្រាប់ការប្រកួតដ៏ស្វិតស្វាញមួយនេះ ស្របពេលដែលក្រុមភ្ញៀវវិញពួកគេអាចស៊ុតបានត្រឹមតែ ៨ដងប៉ុណ្ណោះ។

Cristiano Ronaldo
អ្នកគាំទ្រក្លិប Real Madrid

គួរឲ្យដឹងថា ក្រោយពីប្រកួតចប់លទ្ធផលបានត្រឹម ០-០ នឹងចែកគ្នាម្នាក់១ពិន្ទុរួចមក ក្រុមអ្នកគាំទ្រក្លិប Real Madrid បាននាំគ្នាងើបឈរហើយស្រែកស្រុះគ្នាឡើងពេញកីឡដ្ឋាន Santiago Bernabéu ថា «Ronaldo, Ronaldo» ដែលធ្វើឲ្យមជ្ឈដ្ឋានបាល់ទាត់ជាច្រើនគិតថា អ្នកគាំទ្រគឺនៅតែស្រលាញ់កីឡាកររូបនេះជាងក្លិប Real Madrid ទៅទៀត ដូច្នេះពួកគេមិនបានខ្វល់អំពីលទ្ធផលនោះឡើយ៕

Cristiano Ronaldo
ការប្រកួតរវាងក្រុម Atletico Madrid និង ក្រុម Real Madrid

ប្រភព៖ Bigwnews

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]