ថៃ៖ ដូចដែលប្រិយមិត្តបានស្គាល់រួចមកហើយ ពីតារាសម្តែងថៃរូបសង្ហា លោក Alek Teeradetch ដោយបច្ចុប្បន្ននេះ ហាក់កំពុងតែទទួលបានឱកាសការងារសិល្បៈ មួយទំហឹងតែម្តង មិនថាទីផ្សារក្នុងស្រុក ឫក៏ក្រៅស្រុកនោះទេ។

ទន្ទឹមនឹងភាពល្បីល្បាញនេះដែរ បើងាកមកមើលជីវិតឯកជន របស់តារាប្រុសរូបនេះ ក៏មិនធម្មតាដែរ ដែលសម្បូរទៅដោយ របស់របរទំនើប សុទ្ធតែប្រ៊េនៗតែម្តង ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺផ្ទះរបស់លោក ដែលមានទីលំនៅ នៅឯជាយក្រុងបាងកកផ្ទាល់ ដោយក្នុងនោះសង្កេតឃើញថា មានការរៀបចំយ៉ាងប្រណីត គួរឲ្យចង់រស់នៅថែមទៀតផង។

ជាក់ស្ដែង បើនិយាយពីទិដ្ឋភាពខាងក្នុងផ្ទះវិញ មិនត្រឹមតែធំទូលាយនោះទេ ប៉ុន្តែពិតជាស្រស់ស្អាតខ្លាំងមែនទែន ដោយតារាប្រុសរូបនេះ បានរៀបចំសុទ្ធសឹងតែគ្រឿងសង្ហារឹមប្រណីតៗជាច្រើន ក្នុងនោះដែរ មានបន្ទប់សម្រាប់ទុកសម្លៀកបំពាក់ បន្ទប់ស្បែកជើង កន្លែងហាត់ប្រាណ អាងហែលទឹក បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងកន្លែងផ្សេងៗទៀត ដែលសុទ្ធសឹងតែបានរៀបចំយ៉ាងទំនើប សាកសមនឹងជីវិតដ៏ទាន់សម័យ នាពេលបច្ចុប្បន្ននេះផ្ទាល់តែម្ដង៕

ចង់ជ្រាបថាស្រស់ស្អាតកម្រិតណា តោះទៅតាមដានជាមួយគ្នា៖ 

ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek
ទិដ្ឋភាពវីឡា Alek

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]