បច្ចុប្បន្ននេះមានគូស្នេហ៍ជាច្រើនពេលបណ្តើរគ្នាទៅណាមកណា តែងតែមានមិត្តភក្តិ និងអ្នកដទៃនិយាយប្រាប់ថា ខ្លួនជាមួយនឹងគូស្នេហ៍គឺមានមុខមាត់ស្រដៀងគ្នាខ្លាំងដូចជាបងប្អូនដូច្នោះដែរ ទាំងដែលអ្នកទាំងពីរមានឪពុកម្តាយផ្សេងដាច់ដោយឡែកពីគ្នា ហើយថែមទាំង មិនដែលស្គាល់គ្នាកាលពីមុនផងដែរ។

តទៅនេះយើងមកមើលថា ការដែលគូស្នេហ៍ស្រលាញ់គ្នាយូរៗទៅ ហើយក៏មានមុខមាត់ស្រដៀងគ្នា គឺព្រោះតែបណ្តាលមកពីកត្តាធំៗទាំង ៤ យ៉ាងនេះគឺ៖

១) Focus លើអ្វីដែលដូចគ្នា៖ តាមធម្មជាតិកំណត់មនុស្សម្នាក់ៗតែងតែស្វែងរក និងត្រូវការអ្វីដែលខ្លួនពេញចិត្ត ជាពិសេសស្នេហា បើមុខមាត់យើងបែបណា គឺយើងតែងតែសម្លឹងស្វែងរកនូវមនុស្សណាម្នាក់ ដែលស្រដៀងៗនឹងខ្លួនយើងជានិច្ចដូច្នោះដែរដើម្បីបន្ថែមទៅលើចំណង់ចំណូលចិត្ត និងអ្វីៗជាច្រើនទៀតដែលស្រដៀងគ្នា។ 

នេះជាហេតុផលទីមួយ ដែលធ្វើឱ្យគូស្នេហ៍អ្នកទាំងពីរ មានមុខមាត់ស្រដៀងគ្នាខ្លាំង។ តែក៏មានស្នេហាមួយបែបទៀត ដែលកាលណាតែវាបានកើតឡើងហើយ គឺពិតណាស់មិនចាំបាច់រើសអើងអំពីមុខមាត់ ពណ៌សម្បុរ ឬជាតិសាសន៍នោះទេ។ 

រូបតំណាង
រូបតំណាង

២) ភាពស៊ាំ៖ ជារៀងរាល់ថ្ងៃយើងតែងតែជួបមុខគ្នាជាមួយនឹងគូស្នេហ៍របស់យើង រហូតដល់ក្លាយជាទម្លាប់ និងការស៊ាំទៅហើយទៅនឹងសកម្មភាពរបស់គ្នាទៅវិញទៅមកដោយមិនដឹងខ្លួន។ ធ្វើអ្វីក៏ដូចគ្នា ចូលចិត្តអ្វីក៏ដូចគ្នា និយាយរួមទៅគឺដូចជារូបពីរជីវិតមួយទៅហើយ រឿងអីដែលថាមុខមាត់មិនវិវត្តទៅស្រដៀងគ្នាខ្លះនោះ?

រូបតំណាង
រូបតំណាង

៣) ភាពច្បាស់លាស់៖ តាមការស្រាវជ្រាវបានបង្ហាញយ៉ាងច្បាស់ថា ភាគច្រើនអ្នកដែលរើសដៃគូស្នេហាតែងសម្លឹងមើលទៅលើមនុស្សដែលមានមុខមាត់ដូចខ្លួនច្រើន មិនថាតែកែវភ្នែក ច្រមុះ មាត់ និងទម្រង់មុខជាដើម។

អ្នកខ្លះមានក្តីស្រមៃរួចជាស្រេចហើយថា អនាគតខ្លួននឹងត្រូវជ្រើសរើសគូស្នេហ៍ដែលមានអ្វីៗដូចខ្លួនជាច្រើនទុកជាមុន។ ដូច្នេះពេលដែលបានជួបនឹងមនុស្សដែលត្រូវចិត្តអ្នកនឹងស្រវាចាប់យកមកទុកមិនឱ្យរបេះពីដៃឡើយ ពិសេសេគឺមុខមាត់មិនសូវជាខុសឆ្ងាយពីគ្នាប៉ុន្មានទេ។ 

រូបតំណាង
រូបតំណាង

៤) Team តែមួយ៖ មានន័យថា ពេលអ្នកចេញទៅក្រៅតែងមានចិត្តស្រលាញ់របស់របរអ្វីៗដូចគ្នាជាច្រើន ដូចជាពេលខ្លះទិញអាវគូស្នេហ៍មកពាក់ជាមួយគ្នាជាដើម ដូច្នេះពេលដើរចេញទៅក្រៅអ្នកផ្សេងក៏មើលមកថាយើង និងដៃគូ មានមុខមាត់ស្រដៀងគ្នាខ្លាំងណាស់ ទោះបីជាគ្មានជាប់សាច់ឈាមអ្វីក៏ដោយ៕ 

រូបតំណាង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]