ភ្នំពេញ៖ ជារឿងធម្មតាទៅហើយ សម្រាប់អាជីពជាតារាសិល្បៈ ជាពិសេសតារាស្រីៗ ដែលពួកគេទាំងនោះ ពិតជាកម្រទម្លាយសម្រស់ធម្មជាតិ ដោយគ្មានការតុបតែងលម្អខ្លួន ឲ្យទស្សនិកជន អ្នកគាំទ្រ បានទស្សនាផ្ទាល់ខ្លាំងណាស់។

យ៉ាងណាមិញ ក្នុងនោះក៏មានតារាស្រីមួយចំនួន នៅតែក្លាហាន ហ៊ានបើកបង្ហាញសម្រស់ ហ្ស៉ីនរបស់ខ្លួនជាសាធារណៈផងដែរ។

ជាក់ស្ដែង កាលពីយប់មិញនេះ ម្ចាស់បទ«បីឆ្កែចូលរាំ» អ្នកនាង ពេជ្រ សោភា ដែលជាតារាចម្រៀងស្រីពូកែលេងសម្ដី រួមជាមួយពិធីការិនី សម្លេងធ្ងន់អ្នកនាង ចាន់ កែវនិមល បានឆ្លៀតពេល ទៅលឈុតសម្លៀកបំពាក់ អាវពាក់ហួលផាមួងខ្មែរ សម្រាប់ទៅវត្ត នៅហាងកាត់ដេរមួយកន្លែង។

ហើយអ្វីដែលប្លែក នាំឲ្យប្រិយមិត្ត កោតសរសើរនោះ ការប៉ះសម្រស់គ្នាលើកនេះ អ្នកទាំង២ ពិតជាមានភាពក្លាហាន ហ៊ានទម្លាយសាច់មុខហ្ស៉ីនរបស់ខ្លួន ដោយគ្មានការផាត់មុខ ព្រមទាំងបង្អួតសម្រស់រួមគ្នា ទាំងទឹកមុខញញឹមស្រស់ទៀតផង។

តួយ៉ាង បើទោះជាមិនមានការ  MakeUp ដូចពេលតារាស្រីទាំង២ឡើងសម្ដែងលើឆាកក៏ពិតមែន ប៉ុន្តែចំពោះសម្រស់តារាស្រីមួយគូនេះ គឺនៅតែស្រស់ស្អាតខ្លាំង គួរជាទីចាប់អារម្មណ៍ដដែល។ ជាពិសេសរឹតតែ មិនអាចឲ្យអ្នកទស្សនា ដាក់ពិន្ទុបានសោះថា ម្នាក់ណាស្អាតជាងឡើយ៕

តោះ ជួយដាក់ពិន្ទុឲ្យ ពេជ្រ សោភា និង និមល ផងថានៅពេលស្លៀកសម្លៀកបំពាក់បុរាណ ដោយគ្មានការផាត់មុខដូច្នេះ អ្នកណាស្អាតជាង?

ពេជ្រ សោភា
ពេជ្រ សោភា
ចាន់ កែវនិមល
ចាន់ កែវនិមល និងពេជ្រ សោភា
ចាន់ កែវនិមល និងពេជ្រ សោភា
ចាន់ កែវនិមល និងពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល