អង់គ្លេស៖ ខ្សែបម្រើប្រយុទ្ធឆ្នើមក្លិបមេឃខៀវ Manchester City កីឡាករ Kevin De Bruyne អាចចូលទីលានហ្វឹកហាតវិញបានហើយ ក្រោយពីសម្រាកព្យាបាលរបួសជង្គង់អស់ជាច្រើនសប្តាហ៍រួចមក ហើយនេះក៏ជាការសះស្បើយលឿនជាងការរំពឹងទុកផងដែរ។

Kevin De Bruyne

ខ្សែបម្រើក្រុមជម្រើសជាតិប៊ែលហ្ស៊ិកនេះ ត្រូវបានគេគិតថានឹងអាចអវត្តមានពីទីលានប្រកួតដល់ទី ៣ខែឯណោះ ដើម្បីសម្រាកព្យាបាលរបួសដែលគេមានបញ្ហានោះឲ្យជាដាច់ តែជាក់ស្តែងគឺជង្គង់ស្តាំរបស់គេអាចប្រើពេលត្រឹមតែ ៦សប្តាហ៍ប៉ុណ្ណោះនៅក្នុងការព្យាបាលឲ្យជាឡើងវិញ។

ជាមួយគ្នានេះដែរ កីឡាករវ័យ ២៧ឆ្នាំនេះក៏មិនត្រូវបានគ្រូពេទ្យដែលព្យាបាលរូបគេធ្វើការវះកាត់ត្រង់ជង្គង់ដែលមានបញ្ហាអ្វីនោះដែរ ពោលគឺពួកគេគ្រាន់តែឲ្យកីឡាកររូបនេះសម្រាកពីបាល់ទាត់មួយរយៈដើម្បីឲ្យមុខរបួសឆាប់ជាសះស្បើយ ហើយជាលទ្ធផលគឺលើសពីការរំពឹងទុកតែម្តង។

ស្របពេលដែរក្រុមជើងឯកក្របខណ្ឌលីកកំពូលរបស់អង់គ្លេសកាលពីឆ្នាំមុន នឹងត្រូវធ្វើដំណើរទៅសួរសុក្ខទុកក្រុម Hoffenheim ដល់កីឡដ្ឋាន Rhein-Neckar Arena នាប្រទេសអាល្លឺម៉ង់ ក្នុងពានរង្វាន់ Champions League នៅយប់នេះ អតីតខ្សែបម្រើក្រុម VfL Wolfsburg នេះក៏នឹងមានវត្តមានក្នុងការប្រកួតនេះផងដែរ ប៉ុន្តែមិនទាន់ច្បាស់ថាគេអាចចូលលេងវិញបានឬអត់នោះទេ ព្រោះរបួសទើបតែនឹងជាភ្លាមៗបែបនេះ។ 

Kevin De Bruyne

ប្រធានក្រុម Vincent Kompany បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតឲ្យដឹងថា៖ «De Bruyne គឺជាកីឡាករល្អម្នាក់។ ហើយវាពិតជារឿងដ៏លំបាកខ្លាំងណាស់ សម្រាប់គេដែលបានរងរបួសអស់ជាច្រើនសប្តាហ៍។ គេក៏មានវត្តមាននៅក្នុងជំនួបយប់នេះដូចគ្នា ប៉ុន្តែខ្ញុំក៏មិនទាន់ដឹងដែរថាគេអាចចូលលេងវិញបាន ១០០% នោះទេ ព្រោះគេនៅឈឺត្រង់បញ្ហាជង្គង់តិចៗនៅឡើយ»៕

Vincent Kompany
Vincent Kompany និង Kevin De Bruyne
Kevin De Bruyne

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]