ភ្នំពេញ៖ ការប្រលងចម្រៀងកុមារលំដាប់ថ្នាក់ពិភពលោក The Voice Kids រដូវកាលទី២ វគ្គThe Battle កាលពីសប្តាហ៍មុននេះ មានក្មេងៗជាច្រើនរូបដែលសុទ្ធតែមានសម្ថភាពខ្លាំង ដើម្បីឈានទៅកាន់វគ្គLive Show តែបេក្ខភាពខ្លះទៀតមិនទទួលបានជ័យលាភីនោះទេ។

ជាក់ស្តែង គេក៏សង្កេតឃើញកូនក្រុមកញ្ញាសួស វីហ្សា ប្អូនស្រី ដែន អេមមីលី គី លីហ្សា និង អ៊ុំ ឆេងយុត្តិការ បាននាំគ្នាបញ្ចេញសមត្ថភាពយ៉ាងអស្ចារ្យនៅក្នុងការប្រលងគ្គThe Battle ជាមួយនឹងការពេញចិត្តយ៉ាងខ្លាំងពីមេក្រុម។

តែទោះជាយ៉ាងណា កម្មវិធីនេះក៏តម្រូវឲ្យមានតែម្នាក់ប៉ុណ្ណោះ ដើម្បីអាចឈានជើងទៅកាន់វគ្គLive Show បាននោះ គឺប្អូនស្រី គី លីហ្សា ស្របពេលដែល ក្មេងស្រីពីររូបទៀតមិនអាចឈានទៅវគ្គបន្ត។

ដោយឡែក បើងាកមកនិយាយពី ប្អូនស្រី អេមមីលី ដែលជាក្មេងស្រីដែលឆ្លាត និងគួរឲ្យស្រលាញ់ សម្លេងពីរោះគួរឲ្យសរសើររូបនេះវិញ​ ក៏មានការសោកស្តាយមិនធម្មតា ខណៈពេលដែលមានការលើកទឹកចិត្តខ្លាំងពីអ្នកទស្សនា។ ក៏ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ គេក៏ត្រូវបានដឹងថា ប្អូនស្រី គឺជាក្មួយស្រីបង្កើតរបស់ពិធីការិនី ដ៏មានប្រជាប្រិយភាព និងលំដាប់ពិភពលោក អ្នកនាងគង់ សុជាតិ ក៏ដូចជាលោកជា វិបុល ផងដែរ។

ទន្ទឹមនឹងដំណឹងមួយនេះផងដែរ ទើបដឹងថាបេក្ខភាពវ័យក្មេងដ៏គួរឲ្យស្រលាញ់រូបនេះ ក៏មានខ្សែស្រឡាយជាតារាដែរ តែគួរឲ្យសោកស្តាយ ដែលប្អូនស្រីមិនអាចបន្តទៅកាន់វគ្គបន្ទាប់បាន៕

ប្អូនស្រី ដែន អេមមីលី
ប្អូនស្រី ដែន អេមមីលី
ប្អូនស្រី ដែន អេមមីលី
ប្អូនស្រី ដែន អេមមីលី
ប្អូនស្រី ដែន អេមមីលី
ប្អូនស្រី ដែន អេមមីលី
ដែន អេមមីលី និងកូនស្រីគង់ សុជាតិ
ដែន អេមមីលី
ដែន អេមមីលី និងគ្រួសារ
ដែន អេមមីលី និងគ្រួសារ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គង់ សុជាតិ