អង់គ្លេស៖ គ្រូបង្វឹកក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានបង្ហើបឲ្យដឹងថា ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប FC Barcelona កីឡាករ Lionel Messi ស្ទើរតែបានចូលរួមជាមួយក្លិប Espanyol ទៅហើយកាលពីឆ្នាំ ២០០៥។

Mauricio Pochettino

តារាបាល់ទាត់ឆ្នើមប្រចាំក្លិប Barcelona នេះមានភាពស្និទ្ធស្នាលយ៉ាងខ្លាំងជាមួយអតីតគ្រូបង្វឹកក្លិប Espanyol នេះអំឡុងឆ្នាំ ២០០៥ ហើយរូបគេស្ទើរតែបានផ្លាស់ទៅលេងនៅក្លិបដែលកំពុងតែឈរលេខរៀងទី៧នៅក្នុងតារាង La Liga រដូវកាលថ្មីនេះទៅហើយ។

នៅក្នុងឆ្នាំ ២០០៥ ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះបានចាប់ផ្តើមអាជីពបាល់ទាត់ដំបូងរបស់គេជាមួយក្រុមអ្នកមានបុណ្យ Barcelona ប៉ុន្តែពេលនោះមុននឹងគេទៅចូលរួមជាមួយក្រុមម្ចាស់ជើងឯកលីកកំពូលអេស្ប៉ាញកាលពីឆ្នាំមុននេះ រូបគេបានប្រាប់ទៅគ្រូបង្វឹកវ័យ ៤៦ឆ្នាំថា គេចង់ស្នាក់នៅ Camp Nou ដើម្បីអភិវឌ្ឍខ្លួនជាកីឡាករល្អបំផុតសិន មុននឹងគេផ្លាស់ទៅលេងនៅក្លិប Espanyol ណាមួយគេក៏ចាប់អារម្មណ៏ក្លិបអេស្ប៉ាញមួយនេះផងដែរ ក្រោយពីពួកគេបានយកឈ្នះលើក្រុម Juventus ក្នុងពានរង្វាន់ Joan Gamper Trophy ។

លោក Pochettino បាននិយាយទៅលើការប្រកួតរវាងក្រុម Tottenham របស់លោកដែលត្រូវស្វាគមន៍ក្រុមយក្សមកពីអេស្ប៉ាញ Barcelona ថា៖ «ខ្ញុំចាប់ផ្តើមស្គាល់ពីកីឡាកររូបនេះ តាំងតែពីពេលដែលខ្ញុំនៅដឹកនាំក្លិប Espanyol មកម្ល៉េះ។ គេគឺជាក្មេងតូចម្នាក់ដែលលេងនៅក្នុងថ្នាលយុវជនរបស់ក្លិប Barcelona ។ គេបានមកដល់ទីនេះដំបូងកាលពីគេមានអាយុ ១៣ឆ្នាំហើយកាលនោះគេបានផ្លាស់ពីអាហ្សង់ទីនមក Barcelona តែម្តង ប៉ុន្តែគេភាពជិតស្និតជាមួយខ្ញុំពេលដែលក្រុមរបស់យើងបានយកឈ្នះក្រុម Juventus ក្នុងលើកពាន Joan Gamper Trophy ហើយពេលនោះគេប្រាប់ខ្ញុំថាគេចង់ផ្លាស់ប្តូរមកលេងជាមួយពួកគេយើងគ្រាដែលខ្ញុំមិនទាន់បានចូលដឹកនាំពេញសិទ្ធនោះទេ»។ 

Lionel Messi

បើតាមការអះអាងរបស់លោក Mauricio Pochettino អតីតយុវជនថ្នាល់របស់ក្លិប Barcelona នេះ Messi ធ្លាប់បង្ហាញខ្លួននៅក្នុងនាមជាកីឡាករដែលពាក់អាវលេខ ៣០ បានចំនួន ២៣ប្រកួត, អាវលេខ ១៩ បានចំនួន ៨៧ប្រកួត និង អាវលេខ ១០បានចំនួន ៤៩០ ប្រកួតឲ្យក្រុមម្ចាស់ជើងឯកពានរង្វាន់ទ្វីបអឺរ៉ុបចំនួន ៥សម័យកាលនេះ៕

Lionel Messi
Lionel Messi

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]