បរទេស៖ ប៉ូលីសក្នុងតំបន់ Las Vegas បានចាប់ផ្ដើមធើ្វការស៊ើបអង្កេតសាជាថ្មីជុំវិញបញ្ហាដែលតារាបាល់ទាត់ Cristiano Ronaldo ត្រូវបានគេចោទប្រកាន់ថា បានរំលោភទៅលើតារាម៉ូឌែលជនជាតិអាមេរិក។ 

Ronaldo និងនារីអាមេរិក កាលពីឆ្នាំ២០០៩

នាង Kathryn Mayora វ័យ៣៤ឆ្នាំ ដែលសព្វថៃ្ងមានតួនាទីជាគ្រូបង្រៀន គឺជាតារាម៉ូឌែលម្នាក់កាលពីអតីតកាល ដែលបានអះអាងថារូបនាងត្រូវបាន Ronaldo រំលោភនាងក្នុងបន្ទប់ទឹកនៅឯសណ្ឋាគារ Palms និងនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុង Las Vegas នៅថៃ្ងទី១៣ ខែមិថុនា ឆ្នាំ២០០៩។ 

នាង Kathryn Mayora (ស្ដាំ)

អតីតកីឡាករវ័យ៣៣ឆ្នាំ របស់ក្រុមបិសាចក្រហម Manchester United បាននិយាយក្នុងវីដេអូដែលបង្ហោះតាមរយៈបណ្ដាញសង្គម Instagram ត្រឹមប៉ុន្មានម៉ោងមុនក្រោយមេធាវីរបស់នារីនោះ ចាប់ផ្ដើមរុះរើនូវឯកសារមួយចំនួនទាក់ទងនឹងករណីមួយនេះ។

Ronaldo និយាយថា៖ «ទេ, ទេ, ទេ។ អ្នកណានិយាយរឿងនេះ? វាគ្រាន់តែជារឿងប្រឌិតប៉ុណ្ណោះ។ ពួកគេគេគ្រាន់តែចង់ផ្សព្វផ្សាយពីខ្លួនគេ ដោយចង់យកឈ្មោះរបស់ខ្ញុំប៉ុណ្ណោះ។ វាជារឿងធម្មតាទៅហើយ»។  

Ronaldo និយាយក្នុុង Instagram

យ៉ាងណាក៏ដោយ មន្រ្ដីប៉ូលីសបានធើ្វការប្រកាសថា ពួកគេនឹងធើ្វការស្រាវជ្រាវរឿងនេះនៅថៃ្ងចន្ទ សប្ដាហ៍ក្រោយ៕ 

Ronaldo និងនារីអាមេរិក កាលពីឆ្នាំ២០០៩
Ronaldo

ប្រភព៖ Dailymail

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]