ភ្នំពេញ៖ ដូចប្រិយមិត្តបានជ្រាបស្រាប់ហើយថា ការសម្តែងរបស់ក្រុម Plugger ក្នុងការប្រលងកម្មវិធីលំដាប់ពិភពលោក Cambodia's Got Talant រដូវកាលទី២ វគ្គLive Show  ពិតជាទទួលជោគជ័យខ្លាំង ធ្វើឲ្យទស្សនិកជន អ្នកទស្សនាទាំងអស់ ក្រោកឈរ ទះដៃគ្រប់ៗគ្នា ជាមួយការសម្ដែងដ៏ប៉ិនប្រសប់របស់ពួកគេ។ 

ប៉ុន្តែអ្វីដែលទស្សនិកជន មិននឹកស្មានដល់នោះគឺ  សមាជិកក្នុងក្រុម ដែលជាអ្នកច្រៀងពោលចម្រៀងបុរាណយ៉ាងពីរោះ ហើយធ្វើឲ្យអ្នកនាង ខាត់ សុឃឺម រំភើបចិត្តទប់ទឹកភ្នែកមិនជាប់ តាមពិតជាប្អូនជីដូនមួយរបស់ តារាចម្រៀងសម្លេងផ្អែមលោក ណុប បាយ៉ារិទ្ធ

នេះជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលខ្លាំងណាស់ ព្រោះតែមិននឹកស្មានថា ខ្សែស្រឡាយគ្រួសាររបស់ ម្ចាស់បទ«ស្រលាញ់អូនស្ទើរលេប» រូបនេះសុទ្ធតែមានដុងសិល្បៈ ជាពិសេសផ្នែកចម្រៀងបុរាណដូច្នេះឡើយ។

គួររម្លឹកដែលថា ក្រុម Plugger ក៏ទទួលបាន ប៊ូតុងមាស ពីគណកម្មាការកិត្តិយសលោក ឆន សុវណ្ណារាជ ដោយការពេញចិត្តខ្លាំងបំផុត ជាមួយសមត្ថភាពនៃការសម្ដែងយ៉ាងជក់ចិត្តរបស់ពួកគេ ដែលអាចឲ្យក្រុមនេះមានឱកាសឡើងប្រកួតបន្តនៅវគ្គ ក្រោយៗទៀត៕

ការសម្ដែងរបស់ក្រុម Plugger
ប្អូនប្រុស ណុប បាយ៉ារិទ្ធ
ខាត់ សុឃឹម យំពេលទស្សនាការសម្ដែង
ខាត់ សុឃឹម យំពេលទស្សនាការសម្ដែង
ក្រុម Plugger
សាររបស់លោក ណុប បាយ៉ារិទ្ធ
សាររបស់លោក ណុប បាយ៉ារិទ្ធ
ណុប បាយ៉ារិទ្ធ
ប្អូនប្រុស ណុប បាយ៉ារិទ្ធ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ណុប បាយ៉ារិទ្ធ