បរទេស៖ គ្រូបង្វឹករបស់ក្រុមបិសាចក្រហម Manchester United លោក Jose Mourinho បាននិយាយថា កីឡាករខ្លះគឺមិនខ្វល់នឹងការបរាជ័យនៃការប្រកួតនោះទេ ក្រោយពីក្រុមមិនអាចរកជ័យជម្នះបាននៅក្នុង៣ប្រកួតចុងក្រោយ។ 

Mourinho

២ប្រកួតក្នុងលីករបស់ Man Utd គឺបានត្រឹមស្មើ Wolves នឹងទើបនឹងចាញ់ West Ham កាលពីសប្ដាហ៍មុន ដែលធើ្វឲ្យក្លិបជើ០ងឯកលីកអង់គ្លេស២០សម័យ ធ្លាក់ទៅកាន់ចំណាត់ថ្នាក់ទី១០ ក្នុងតារាង Premier League គិតត្រឹមសប្ដាហ៍ទី៧។

ក្រុមដែលមានមូលដ្ឋានក្នុងទីក្រុង Manchester ក៏បានធ្លាក់ចេញពីពានរង្វាន់ Carabao Cup ត្រឹមជុំទី៣ ក្រោមថ្វីជើងក្រុមមកពីលីកលំដាប់ទី២ Derby County ផងដែរ។  

Mourinho

ក្នុងសន្និសីទសារព័ត៌មានមុនជំនួបទល់នឹងក្រុម Valencia ក្នុងពានរង្វាន់ UEFA Champions League គ្រូបង្គោលលោក Mourinho បាននិយាយថា «ខ្ញុំមិនមានការបារម្ភពីស្ថានភាពរបស់ខ្ញុំពេលនេះទេ។ ខ្ញុំឃើញកូនក្រុមខ្ញុំខ្លះសោកស្ដាយពេលចាញ់ការប្រកួត ប៉ុន្ដែអ្នកខ្លះទៀតធើ្វដូចជាគ្មានរឿងអ្វីកើតឡើង»។

ក្លិបជើងឯកអឺរ៉ុប ៣សម័យ Manchester United នឹងត្រូវបើកទ្វារកីឡដ្ឋាន Old Trafford ស្វាគមន៍ក្រុមមកពីអេស្ប៉ាញ Valencia ក្នុងវគ្គសន្សំពិន្ទុពួលH នៃពានរង្វាន់ Champions League នៅវេលាម៉ោង ២រំលងអាធ្រាតនេះ៕  

Mourinho
Mourinho

ប្រភព៖ BBC

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]