ភ្នំពេញ៖ ជាការពិតណាស់ សម្លៀកបំពាក់ប្រពៃណី ដែលមានអាវប៉ាក់ ហួលផាមួង  តែងត្រូវបានកូនខ្មែរគ្រប់រូប មិនថាស្រីប្រុស ព្យាយាមថែរក្សាយ៉ាងយកចិត្តដាក់។

យ៉ាងណាមិញ មិនមែនប្រជាប្រុសស្រីក្នុងប្រទេសទេ ដែលគិតពីបញ្ហាមួយនេះ សូម្បីតែកូនខ្មែរ ដែលជាអ្នករស់នៅប្រទេសក្រៅមួយចំនួន ក៏មិនភ្លេចពីសម្លៀកបំពាក់ប្រពៃណី ដែលឆ្លុះបញ្ចាំងពីវប្បធម៌ដ៏ចំណាស់នេះដែរ។

តួយ៉ាង ក្នុងនោះសូម្បីតែ អតីតតារាសម្ដែងស្រីល្បីឈ្មោះអ្នកនាង គឹម លីហ្សា ក៏នៅតែព្យាយាមថែរក្សាសម្លៀកប្រពៃណីទាំងនេះ បើជាទោះបច្ចុប្បន្នអ្នកនាង កំពុងរស់លើដីប្រទេសក្រៅក៏ដោយ។

ជាក់ស្ដែង ថ្មីៗនេះអ្នកនាងក៏បានបង្ហោះរូបភាពក្នុងម៉ូតឈុតបែបនារីខ្មែរ យ៉ាងស្រស់ស្អាត សម្រាប់ទៅវត្ត ដោយបន្ថែមជាមួយពាក្យពេចន៍ដ៏មានន័យថា៖ «រដូវភ្ជុំបិណ្ឌមកដល់ហេីយ​ ទោះដល់ទីណាក៏មិនដែរភ្លេច​ ព្រោះខ្ញុំជាខ្មែរកាន់សាសនាព្រះពុទ្ធ»៕

ចុះប្រិយមិត្តយល់យ៉ាងណាដែរ?

គឹម លីហ្សា
គឹម លីហ្សា
គឹម លីហ្សា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

គឹម លីហ្សា