ភ្នំពេញ៖ តារាសម្តែងស្រី ឈុំ វត្តី កំពុងតែឡើងកូដខ្លាំង នាពេលបច្ចុប្បន្ននេះ ទាំងការថតស្ពត ថតរឿងភាគ និងខ្សែភាពយន្តខ្មែរជាច្រើន។ ភាពល្បីល្បាញនេះ អាចមកពី សមត្ថភាព និងរូបសម្រស់របស់នាង ដែលបានទាំងព្រម។

អ្វីដែលចាប់អារម្មណ៍ គឺប៉ុន្មានថ្ងៃមុន តារាស្រីរូបនេះ ត្រូវគេ ភ្ញាក់ផ្អើល ពេលឃើញ ថតឈុតរៀបការជាមួយគូស្នេហ៍ ដែលស្រលាញ់គ្នា អស់ពេលជាយូរឆ្នាំ ដោយគេគិតថា ស្មានតែរៀបការនឹងគ្នា ពិតប្រាកដ។ ក្នុងនោះដែរ ឈុតរៀបការដែលពួកគេ គ្រងពិតជាស្រ់ស្អាត និងសាកសមនឹងគ្នា យ៉ាងខ្លាំង។

ប៉ុន្តែតាមការពិតទៅ អ្នកទាំងពីរ គ្រាន់តែឈុតសម្អាងការ ឲ្យគេតែប៉ុណ្ណោះ តែដោយសារតែ តម្រូវ យកតួប្រុសជាសង្សារនាង ទើបធ្វើឲ្យ មានគេយល់ច្រឡំយ៉ាងដូច្នេះ។

គួរបញ្ជាក់ផងដែរថា ឈុំ វត្តី បានសាងស្នេហ៍ជាមួយនឹង​គូស្នេហ៍ ដោយបើកចំហ ជាពិសេស​ មិនថាទៅណា ដើរលេងកម្សាន្ត ឬចូលរួមកម្មវិធី នាង តែងតែ ដឹកដៃគូស្នេហ៍ បង្ហាញមុខ ជាសាធារណៈគ្រប់ពេល៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឈុំ វត្តី