អង់គ្លេស៖ ខ្សែការពារឆ្វេងរបស់ក្លិប Tottenham Hotspur កីឡាករ Danny Rose បាននិយាយទៅកាន់សារព័ត៌មាន The Sun បែបនេះថា ក្រុមរបស់គេគ្មានថ្ងៃដែលត្រូវខ្លាចខ្សែប្រយុទ្ធ Lionel Messi នោះទេ។

Danny Rose

ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីននេះ នឹងត្រូវដឹកនាំក្រុម ធ្វើដំណើរទៅសួរសុខក្រុមម្ចាស់ផ្ទះនៅក្នុងប្រទេសអង់គ្លេស ខណៈខ្សែការពារក្រុមជម្រើសជាតិអង់គ្លេសបានបង្ហើបថា៖ «ខ្ញុំចង់លេងនៅក្នុងការប្រកួតដ៏អស្ចារ្យមួយនេះ។ Messi គឺជាកីឡាករដែលខ្ញុំចូលចិត្ត តែប្រសិនបើខ្ញុំមិនបានលេងវិញក៏ខ្ញុំនៅតែមានអារម្មណ៏រំភើបនឹងមើលគេប្រកួតដែរ»។

អតីតខ្សែការពារក្លិប Watford នេះបានបន្ថែមថា៖ «ពួកយើងនឹងព្យាយាមជំរុញ និងលើកទឹកចិត្តគ្នាឲ្យបានល្អ។ ពួកយើងតែងតែសម្លឹងទៅមុខជានិច្ចសម្រាប់ការប្រកួតនីមួយៗ ហើយនេះក៏ជាឱកាសមួយផងដែរសម្រាប់ក្លិប»។

Danny Rose
Lionel Messi

ជាមួយគ្នានេះដែរ កីឡាករ Danny Rose បាននិយាយសង្កត់ធ្ងន់ថា ក្រុមទាំងមូលនឹងលេងដោយមិនខ្លាចខ្សែប្រយុទ្ធ Messi នោះឡើយ ទោះបីជាគេពិបាកនៅក្នុងការបិទយ៉ាងណាក៏ដោយ ហើយថែមទាំងបញ្ជាក់ថាគេនឹងលេងដោយភាពសុក្រឹតនឹងថ្លៃថ្នូរបំផុត៕

Danny Rose
Danny Rose

ប្រភព៖ Thesun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]