ភ្នំពេញ៖ កម្មវិធីប្រកួតសមត្ថភាពទេពកោសល្យលំដាប់ពិភពលោក Cambodia's Got Talant រដូវកាលទី២ វគ្គLive Show សប្តាហ៍ទី១ បានចាប់ផ្តើមដំណើរការហើយ កាលពីយប់មិញនេះ ដោយមានតារាចម្រៀងប្រុសប្រចាំផលិតកម្ម ហង្សមាស លោក ឆន សុវណ្ណារាជ ក៏ត្រូវបានអញ្ជើញមកធ្វើជាគណកម្មាការពិសេសផងដែរ។

ជាការពិតណាស់ កាលយប់មិញនេះគេសង្កេតឃើញថា បេក្ខជននីមួយៗសុទ្ធតែមានសមត្ថភាពពិសេសរៀងៗខ្លួន។ ដោយឡែក ក្រុមដែលបានធ្វើឲ្យទស្សនិកជនដែលកំពុងទស្សនារាប់ម៉ឺននាក់ ក៏ដូចជាគណកម្មាការ រំភើបចិត្ត និងកោតសរសើរបំផុតនោះ គឺក្រុម «The Plugger»

តាមរយៈការសម្តែងរបស់ក្រុមបុរសមួយនេះ បានឲ្យឃើញថា ពួកគេបានរួមបញ្ចូលគ្នានូវ ការសម្តែងល្ខោនខោល និងការច្រៀងតន្រ្តីសម័យ ដែលពោរពេញទៅដោយអត្ថន័យខ្លឹមសារ រហូតធ្វើឲ្យទស្សនិកជន ដែលទស្សនានៅក្នុងស្ទូឌីយូទាំងមូល ក្រោកឈរទះដៃគ្រប់ៗគ្នា។ មិនតែប៉ុណ្ណោះ ពួកគេថែមទាំងទទួលបាន ប៊ូតុងមាស ពីគណកម្មាការពិសេសលោក ឆន សុវណ្ណារាជ ដោយភាពរីករាយនិងពេញចិត្តបំផុត ថែមទៀតផង៕

ចង់ដឹងយ៉ាងណា ទស្សនាវីដេអូខាងក្រោម៖

ក្រុម The Plugger សម្តែង
Cambodia's Got Talant វគ្គLive Show កាលពីយប់មិញនេះ
Cambodia's Got Talant វគ្គLive Show កាលពីយប់មិញនេះ
Cambodia's Got Talant វគ្គLive Show កាលពីយប់មិញនេះ
Cambodia's Got Talant វគ្គLive Show កាលពីយប់មិញនេះ
ក្រុម The Plugger

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ខាត់ សុឃីម