អេស្ប៉ាញ៖ អ្នកគាំទ្រចំនួន ២នាក់ត្រូវបានសែងតាមប្រង់ការ និង២នាក់ផ្សេងទៀតបានរងរបួសស្រាល បន្ទាប់ពីកន្លែងអង្គុយទស្សនានៅក្នុងកីឡដ្ឋានរបស់ក្លិប Eibar បានបាក់ អំឡុងពេលក្លិប Sevilla បានយកឈ្នះ ៣-១ លើក្រុមម្ចាស់ផ្ទះកាលពីយប់ថ្ងៃ សៅរ៍ កន្លងទៅ ។

កន្លែងអង្គុយទស្សនានៅក្នុងកីឡដ្ឋានរបស់ក្លិប Eibar

បើយោងតាមសេចក្តីរាយការណ៍មួយរបស់សារព័ត៌មានអេស្ប៉ាញបានឲ្យដឹងថា របងដែលបានឃាំងមិនឲ្យអ្នកទស្សនាចូលក្នុងទីលានបាន ត្រូវបាក់នៅពេលដែលអ្នកគាំទ្របាននាំគ្នាស្ទុះទៅខាងមុខដើម្បីអបអរគ្រាប់បាល់ទី ២របស់ក្រុម Sevilla ដែលជាគ្រាប់ស៊ុតបាល់ពិន័យ ១១ម៉ែត្របញ្ចូលទីដោយកីឡាករ Ever Banega ក្នុងកីឡដ្ឋាន Ipurua Municipal។

ជាមួយគ្នានេះដែរ ការប្រកួតក៏ត្រូវបានផ្អាកអស់រយៈពេល ៦នាទី ក្រោយរបងដែលបានឃាំងមិនឲ្យអ្នកទស្សនាចូលក្នុងទីលានបានត្រូវបាក់ ខណៈអ្នកគាំទ្រក៏ទទួលបានការពិនិត្យនិងព្យាបាលពីក្រុមគ្រូពេទ្យរបស់ក្រុមម្ចាស់ផ្ទះ ចំណែកកីឡាកររបស់ក្រុម Sevilla ដែលកំពុងតែឈរនៅជិតនោះវិញមិនបានទទួលរងនូវការប៉ះទង្គិចអ្វីបន្តិចឡើយ។

កន្លែងអង្គុយទស្សនានៅក្នុងកីឡដ្ឋានរបស់ក្លិប Eibar
កន្លែងអង្គុយទស្សនានៅក្នុងកីឡដ្ឋានរបស់ក្លិប Eibar

គួរឲ្យដឹងថា នៅក្នុងការប្រកួរវាងក្រុមម្ចាស់ផ្ទះ Eibar ដែលបើកទ្វារកីឡដ្ឋាន Ipurua Municipal ទទួលស្វាគមន៍ក្រុមភ្ញៀវ Sevilla នោះ លទ្ធផលបានបញ្ចប់ទៅដោយក្រុម ភ្ញៀវជាអ្នកយកជ័យជម្នះតាមរយៈការស៊ុតចំនួន ៣គ្រាប់ ដោយខ្សែប្រយុទ្ធ Andre Silva ដែលខ្ចីជើងពីក្លិប AC Milan បានស៊ុតនាំមុខនៅនាទីទី ៤៧, កីឡាករ Ever Banega ស៊ុតគ្រាប់ទី២គ្រាប់ នៅក្នុងនាទីទី ៥៩ និងគ្រាប់ជ័យជម្នះនៅនាទីទី ៩០+៤ ៕

កន្លែងអង្គុយទស្សនានៅក្នុងកីឡដ្ឋានរបស់ក្លិប Eibar
អ្នកគាំទ្រដែលរងរបួសស្រាល

ប្រភព៖ Thesun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]